© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះពីកម្មវីធី CAMBODIA LITE Station នឹងមានវត្តមានលោក ញឹម ចំរើន និងក្រុម September’s End Band ដោយនាំយកនូវបទចម្រៀងពីរោះៗបែបមនោសញ្ចេតនាជាច្រើនបទអមទៅដោយការប្រគំបទភ្លេងបែប Acoustic
យ៉ាងពីរោះរណ្តំចិត្ត នឹងធ្វើអោយហ្វេនៗជាច្រើនទទួលបានអារម្មណ៍រីករាយ និងមានមនុស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល។
មិនត្រឹមតែប៉ុណ្ណោះ ពីកម្មវីធីក៏ពោរពេញទៅដោយសំណើចសើចក្អាកក្អាយ ពីសំណាក់ពិធីករសំបូរវោហារស័ព្ទលោក យ៉ារ៉ូ សួរជីកកកាយពីដំណើរជីវិតប្រចាំថ្ងៃ និង ដំណើរការសកម្មភាពនៅលើវិថីសិល្បៈផ្សេងៗ។ ជាការពិតណាស់ ពីកម្មវីធី CAMBODIA LITE Station តែងតែនាំយកនូវភាពសប្បាយរីករាយ តាមរយៈការអញ្ជើញតារាចម្រៀងល្បីៗចូលរួម ដោយជជែកកម្សាន្តពីជីវិតជោគជ័យលើវិថីសិល្បៈ រួមនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។
អ្វីដែលកាន់តែធ្វើអោយកម្មវិធីនេះទទួលបានការគាំទ្រទៀតនោះ គឺពីកម្មវិធីតែងតែបង្ហាញជូននូវទេសភាពស្អាតៗ ទីតាំងតំបន់រមណីយដ្ឋានផ្សេងៗ ដើម្បីអោយទស្សនិកជនកាន់តែប្លែកអារម្មណ៍ ហាក់ដូចជាកំពុងតែស្ថិតនៅទីតាំងនោះផ្ទាល់តែម្តង។ CAMBODIA LITE Station ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត