© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ ទស្សនិកជននឹងបានទស្សនាជាមួយកម្មវិធី CAMBODIA LITE Station ដែលមានវត្តតារាចម្រៀងស្រីស្អាតពីររូប គឺមីណា និង ប្រេម៉ា។ អ្នកទាំងពីរដួងនឹងលើកយកបទចម្រៀងម្នាក់ប្រាំបទ ដើម្បីមកបកស្រាយ អមទៅដោយការប្រគំតន្ត្រីបែប Acoustic ស្រាល ស្រទន់ លន្លង់លន្លោច ក្រោមទេសភាពទឹកសមុទ្រដ៏ស្រស់ស្អាត រ៉ូមែនទិក ខ្យល់ត្រជាក់ដល់បេះដូង។
ក្រឡេកទៅមើលទេសភាពវិញនោះ ពីកម្មវិធីបានចុះទៅផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៅឆ្នេរស្រីស នាខេត្តកែប ដែលជាតំបន់ទេសចរមួយកន្លែងកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើន។ បរិយាកាសបែបនេះ បានស្តាប់តន្ត្រិពីរោះៗទៀត អ្នកណាដែលមិនចូលចិត្តនោះ?
មិនត្រឹមតែបានស្តាប់ និងទស្សនាជាមួយការបកស្រាយបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែពិធីករលោក យ៉ារ៉ូ និងមានសំនួរខ្លះៗសួរទៅកាន់តារាកិត្តិយសទាំងពីរដួង ជឿជាក់ថា ទស្សនិកជននឹងផ្ទុះសំណើចជាមិនខាន។
ចង់ដឹងថាតើតារាចម្រៀងទាំងពីរនឹងលើកយកបទចម្រៀងអ្វីខ្លះមកបកស្រាយ? តើយ៉ារ៉ូ និងតារាកិត្តិយសទាំងពីរ នឹងសន្ទនាគ្នាពីអ្វីខ្លះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station
ដោយ៖ មុី វ៉ាន់ណែត