© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នេះ ទស្សនិកជននឹងបានជួបជាមួយវត្តមានរបស់តារាចម្រៀងស្រីដ៏ស្រស់ស្អាត ទឹកដមសម្លេងពីរោះក្រអួនក្រអៅគឺកញ្ញា រ៉ុន ស៊ីរ៉ា រួមជាមួយក្រុមចម្រៀងប្រុសសងង្ហាបីដួងគឺក្រុម Hashtag។វត្តមានតារាកិត្តិយសទាំងបួនដួង នឹងធ្វើអោយហ្វេនៗលួចញញឹម ជាមួយនឹងកិច្ចសម្ភាសន៍ពីសំណាក់ពិធីករដ៏ល្បីគឺលោក យ៉ារ៉ូ ដោយសំនួរទាំងនោះ មានទាំងសំនួរចាក់ដោត សំនួរបែបសប្បាយៗ អមទៅដោយបរិយាកាសនៅមាត់សមុទ្រយ៉ាងត្រជាក់រហឹមថែមទៀតផង។
អ្វីដែលកាន់តែធ្វើអោយទស្សនិកជន និងហ្វេនៗតែងតែគាំទ្រជាមួយនឹងកម្មវីធីនេះ គឺការបកស្រាយបទចម្រៀងជាមួយការប្រគំតន្ត្រីបែប Acoustic ស្រាលស្រទន់ ស្តាប់ហើយមិនចេះជិនណាយ។ សម្រាប់ទស្សនិកជនដែលចង់ទទួលបានភាពរីករាយ អារម្មណ៍ស្រស់ស្រាយ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី២ខែឧសភា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត