© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដឹងតែសប្បាយ ដឹងតែប្លែកជាមួយកម្មវិធី CAMBODIA LITE Station សប្តាហ៍នេះ ដោយវត្តមានរបស់តារាកិត្តិយសមកចូលរួមមានទាំងតារាសំណើចគឺ រ៉ូលីន និងបុរសសង្ហាលោក ម៉ានុត ប៉ះជាមួយនិងពិធីករលោក យ៉ារ៉ូ ទៀតនោះ ធានាថា នឹងធ្វើអោយទស្សនិកជនផ្ទុះសំណើចតាំងពីដើមដល់ចប់។
រ៉ូលីន នឹងពាំនាំភាពសប្បាយរីករាយ តាមរយៈការបកស្រាយបទចម្រៀងជាច្រើនបទ មានទាំងបទខ្មែរ និងបទចម្រៀងចម្រុះភាសាដទៃទៀត ជាពិសេស រ៉ូលីន នឹងលើកយកបទចម្រៀងនៅទ.សទី៦០មកបកស្រាយថែមទៀតផង។ រីឯវត្តមានតារាចម្រៀងម្ចាស់បទ កុមារី២៥ឆ្នាំ លោក ម៉ានុត ក៏ត្រៀមជាមួយបទចម្រៀងជាច្រើនបទដូចគ្នា សុទ្ធសឹងតែជាបទបែបយុវវ័យ ចាក់ដោតអារម្មណ៍ អមជាមួយនឹងសាច់ភ្លេងបែប Acoustic ទៀត កាន់តែញុំាងបរិកាសអោយកាន់តែរំភើបបន្ថែមទៀត។
កុំភ្លេចណា រង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត