© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីប្រកួតប្រដាល់ដ៏កក្រើកបានចូលមកដល់ទៀតហើយនៅល្ងាចថ្ងៃសៅរ៍ទី 3 ឧសភា នេះនៅសង្វៀន Boostrong King of Power គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ PNN ខណៈដែលអ្នកប្រដាល់គុនខ្មែរ 2 រូបដែលមាន ហ៊ឹម សេរី និង សំអឿន សុផា សុទ្ធតែមានភារកិច្ចជួបប្រកួតជាមួយកីឡាករបរទេសមកពី ថៃ និង ម៉ារ៉ុក។
អ្នកប្រដាល់ដែលបានផ្តល់រហស្សនាមដោយអ្នកគាំទ្រថាជាកីឡាករ មាឌល្អិតចិត្តដំរី ហ៊ឹម សេរី បានលើកឡើងពីការខិតខំហ្វឹកហាត់សម្រិតសម្រាំងកម្លាំងកាយរបស់ខ្លួនដើម្បីជួបជាមួយកីឡាករថៃ សារីមុងឃុល ផេតចារឺនវីត ថាជាពេលវេលាដ៏ល្អដែលរូបគេត្រូវតែស្វែងរកជ័យជម្នះមកវិញក្រោយពីប្រកួតចាញ់នៅក្រោយពេលកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិរួច។
រីឯ សំអឿន សុផា បុរសខ្មែរអង្គររបស់យើងវិញក៏បានលើកឡើងដែរថា ខ្លួនមិនភ័យព្រួយនៅពេលប៉ះប្រកួតជាមួយអ្នកប្រដាល់មកពីម៉ារ៉ុក រេដា អ៊ែលហ្គាយ៉ាត ឡើយព្រោះគេបានហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួន ថែមទាំងបានសន្យាថានឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំនងឡើយ។
ការប្រកួតមិត្តភាពជាតិចំនួន 3 គូទៀតក៏នឹងប្រព្រិត្តិធ្វើឡើងក្នុងថ្ងៃនោះដែរដែលមាន៖ គូទី 1 ធន់ ចាន់ធឿន ប្រកួតជាមួយ គុន ជីវ័ន្ត គូទី2 រីគី ជ័យវណ្ណី ប្រកួតជាមួយ ធន់ ចាន់ស័ក្តិ និង ខាំ យក្សណេត ប្រកួតជាមួយ នី រតនា។
សូមកុំឲ្យព្រិត្តិការណ៍ដ៏កម្រនេះកន្លងផុតឲ្យសោះដោយលោកអ្នកអាចចូលរួមទស្សនាបានដោយសេរីនិងមិនចំណាយថ្លៃសំបុត្រថែមទាំងមានឱកាសចាប់ឆ្នោតផ្សងសំណាងយករង្វាន់អនុស្សាវរីយ៍បានថែមទៀតផង។ បងប្អូនក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុកផេគ PNN Sport បានផងដែរ។ ជួបគ្នានាថ្ងៃសៅរ៍នេះចាប់ពីវេលាម៉ោង 5:30នាទីល្ងាចតទៅ។
ដោយ៖ chhoam