© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ្នកគុននិយមប្រើកណ្តាប់ ដៃ កែង និង ជង្គង់ សរុបចំនួន 10 នាក់បានប្រមូលផ្តុំគ្នាមកប្រកួតនាកម្មវិធី Ganzberg Kun Khmer Super Strike របស់ស្ថានិយ៍ទូរទស្សន៍ PNN ទៀតហើយនារសៀលម៉ោង 1 ថ្ងៃអាទិត្រ ទី 4 ឧសភា 2025 នេះ។
ក្នុងចំណោមពួកគេទាំងនោះ ក៏មានកីឡាករដែលធ្វើដំណើរមកពីប្រទេសថៃ 2 រូបផងដែរគឺ អ៊ីនស៊ីណយ សាក់មឿងក្រាំង និង វ៉ាន់ឆាណាក់ ស៊ីតចាជេម ដែលមានមហិច្ឆតាចង់ឈ្នះលើកីឡាករកម្ពុជារបស់យើង។ បើតាម អ៊ីនស៊ីណយ ដែលត្រូវប្រកួតជាមួយ ពុយ ឡាយ បានលើកឡើងថានៅភូមិស្រុករបស់គេតែងតែល្បីពីការប្រកួតកីឡាគុនខ្មែរ ហើយអ្នកប្រដាល់ខ្មែរសុទ្ធតែជាកីឡាករខ្លាំងៗ ជាក់ស្តែងគឺពិតដូចជាការល្បីមែនដូច្នេះហើយទើបគេសម្រេចមកប្រកួតនៅទីនេះម្តងទៀតដើម្បីដកស្រង់បទពិសោធន៍ក៏ដូចជាចង់ជួបដៃគូកាន់តែតាន់ជាងមុន។
ក៏មិនខុសពី អ៊ីនស៊ីណយ ដែរសម្រាប់ ស៊ីវ៉ាន់ឆាណាក់ ដែលត្រូវប៉ះគ្នាជាមួយ តែ វណ្ណា ឯណោះវិញគេបានលើកឡើងថាការប្រកួតជាមួយកីឡាករបរទេសដទៃគឺមានការខុសប្លែកគ្នាពីការប្រកួតជាមួយកីឡាករខ្មែរ។ ការប្រកួតលក្ខណៈគុនខ្មែរគឺមិនងាយស្រួលសម្រាប់គេនោះទេ ហើយគេតែងតែទទួលអារម្មណ៍ថាខ្លួនជាអ្នកប្រយុទ្ធក្បាច់គុនប្រដាល់ដ៏ពិតប្រាកដមួយពេលប៉ះជាមួយកីឡាករខ្មែរ ពោលបើឈ្នះក៏មិនស្រួលសាច់ បើចាញ់គឺរិតតែពិបាកនិងបន្សល់ទុកនូវស្លាកស្នាមមុខរបួសជាដើម។Ganzberg Kun Khmer Super Strike នៅមានគូមិត្តភាពជាតិចំនួន 3 គូទៀតដែរសម្រាប់ថ្ងៃអាទិត្យនេះគឺ គូទី១ ខាំ អាយឃ្យូ ប្រកួតជាមួយ នី នរចៅខ្លា គូទី២ ពៅ វេហា ប្រកួតជាមួយ ធន់ ប្រាក់ស៊ីង និងគូទី៤ ធន់ ចាន់សាល ប្រកួតជាមួយ រិទ្ធី សុឃឿន។
សូមចូលរួមលើកស្ទួយកីឡាគុនខ្មែររបស់យើងឲ្យកាន់តែល្បីរន្ទឺថែមទៀតដោយគ្រាន់ចូលរួមទស្សនាផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ PNN ក៏ដូចជាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN និងគេហទំព័រផ្លូវការណ៍ PNN Sport
ដោយ៖ ក្រុមកាងារកីឡាPNN