© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះ ទស្សនិកជននឹងបានជួបតារាចម្រៀងពីរដួងទៀតហើយគឺ លោក វណ្ណ ចេស្តា និងកញ្ញា ឆដា។ វត្តមានចូលរួមក្នុងកម្មវីធីនេះដែរ ពិធីការនីកញ្ញា ពេជ្រ ច័ន្ទធីតា នឹងលើកជាសំនួរជាច្រើនសួរទៅកាន់តារាទាំងពីរដួង រីឯចម្លើយដែលទទួលបានពីតារាកិត្តិយសក៏ជាចម្លើយដែលមិនធម្មតា។
ក្រៅពីការឆ្លើយសំនួរជាច្រើនហើយនោះ តារាទាំងពីរដួង ក៏នឹងមានបទចម្រៀងជាច្រើនបទ សុទ្ធសឹងតែជាបទចម្រៀងដែលកំពុងតែដក់ជាប់អារម្មណ៍ហ្វេនៗ និងអមទៅដោយការប្រគំភ្លេងបែប Acoustic ស្រាលស្រទន់ ស្តាប់ហើយ ធ្វើអោយលន្លង់លន្លោចទៅតាមបទចម្រៀង។
ជាការពិតណាស់ CAMBODIA LITE Station តែងតែនាំអារម្មណ៍ទស្សនិកជន អោយទទួលបានអារម្មណ៍រីករាយ រំភើប តាមរយៈការបកស្រាយបទចម្រៀង និងតាមរយៈការជជែកកម្សាន្តពីសំណាក់ពិធីករ ពិធិការនី ទៅកាន់តារាកិត្តិយស។ CAMBODIA LITE Station ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត