© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅយប់ថ្ងៃសុក្រ ទី០៩ ខែឧសភា នេះ ពីកម្មវិធី CAMBODIA LITE Station នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយដោយបានអញ្ជើញវត្តមានតារាកិត្តិយសមានតែក្រុមតន្ត្រី និងតារាចម្រៀងទោល នោះគឺក្រុម Dark Stormz និង លោក ប៉ៃ ដាវីឌ។
សម្រាប់អ្នកដែលធ្លាប់បានស្តាប់នូវការបកស្រាយបទចម្រៀងរបស់ពួកគាត់ សុទ្ធតែបានដឹងហើយ ថាពួកគាត់មានសម្លេងស្រទន់ ជាពិសេសនោះគឺបទចម្រៀងបែបមនោសញ្ចេតនា ស្តាប់ហើយចង់ស្តាប់ទៀត ហើយពេលដែលបានបកស្រាយជាមួយបទចម្រៀងដែលមានការប្រគំតន្ត្រីបែប Acoustic បែបនេះទៀត កាន់តែធ្វើអោយបទចម្រៀងពីមួយបទទៅមួយបទ ពោរពេញទៅដោយមនោសញ្ចេតនាស្តាប់ទៅស្រាលស្រទន់តែម្តង។
មិនត្រឹមតែប៉ុណ្ណោះ លោក យ៉ារ៉ូ ដែលជាអ្នកដំណើរការកម្មវិធីនេះ ក៏នឹងមានសំនួរជាច្រើនសួរទៅកាន់ពួកគាត់ ដែលសំនួរទាំងនោះ អាចនឹងធ្វើអោយហ្វេនៗញញឹមដោយមិនដឹងខ្លួនថែមទៀតផង។ ជាការពិតណាស់ កម្មវិធី CAMBODIA LITE Station តែងតែនាំអារម្មណ៍ទស្សនិកជន អោយបានទស្សនាជាមួយនឹងទេសភាពស្រស់ជាច្រើនកន្លែង មានទាំងនៅសមុទ្រ តំបន់ព្រៃភ្នំដែលសំបូរទៅដោយធម្មជាតិស្រស់ស្អាត និងរមណីយដ្ឋាននានាថែមទៀតផង។
កម្មវិធី CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត