© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
គុនខ្មែរកាន់តែរីកចម្រើននិងផ្ទុះកក្រើកនៅលើឆាកអន្តរជាតិ ខណៈដែល GANZBERG និង PNN បានសហការណ៍គ្នាយ៉ាងស្អិតរមួតដើម្បីជួយជម្រុញឲ្យវិស័យកីឡាគុនខ្មែររបស់យើងកាន់តែមានភាពល្បីសុះសាយថែមទៀត។ ជាក់ស្តែងនៅសប្តាហ៍នេះនៅសង្វៀនស្ថានីយ៍ទូរទស្សន៍ PNN នៅក្នុងកម្មវិធី GANZBERG Kun Khmer Super Strike នៅថ្ងៃ អាទិត្យ ទី ១១ ខែ ឧសភា វេលាម៉ោង 1 រសៀលនេះបានប្រមូលផ្តុំអ្នកប្រដាល់ជើងខ្លាំងៗចំនួន 10 នាក់ដើម្បីមកតតាំងគ្នាឲ្យកាន់តែកក្រើក។ ការប្រកួតមិត្ដភាពគុនខ្មែរចំនួន 3 គូលោកអ្នកនឹងបានទស្សនាការប៉ះគ្នារវាង រឿន ណាល់ និង ជ័យ សុវណ្ណ គូទី២អ្នកប្រដាល់ ដែន នេនហ្វុង និងត្រូវប៉ះគ្នាជាមួយ ធន់ គឹមទ្បេង និងគូទី៤ ជឺ សំណាង នឹងត្រូវប៉ះជាមួយកីឡាករ ខាំ ពិសិដ្ឋ ។
សម្រាប់ការប្រកួតមិត្ដភាពអន្ដរជាតិវិញអ្នកប្រដាល់ត្រកូល ខាំ គឺ ខ្លានាង បានត្រឡប់មកទីនេះវិញដើម្បីតតាំងជាមួយអ្នកនប្រដាល់ថៃ កេងសាយ៉ាម ឆ.ឆូកអាំនួយ ខណៈដែលគូចុក្រោយ រីគី ខ្លឹមខ្មៅ ប្រកួតជាមួយកីឡាកថៃ រិណៃទ្បេក ផ.រ៉ាំងសាន់
ចូលរួមតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ GANZBERG KUN KHMER Super Strike នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN