© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិវាទស្នេហាត្រីកោណ រវាង សន ទ្រីត និងរីឆាត កាន់តែក្តៅគកុក ក្រោយពេលដែលរឿងរ៉ាវនៃឃាតកម្មរបស់ភីម ប្រពន្ធដើមនៅមិនទាន់បានបញ្ចប់នៅឡើយ។ សន នាងនៅតែមិនអស់ចិត្ត និងសង្ស័យអំពីទំនាក់ទំនង ទ្រីត និងរីឆាត រហូតចោទប្រកាន់ទៅលើ រីឆាត ជាឃាតករ សម្លាប់ប្រពន្ធដើម ។
រីឆាត ថ្វីត្បិតតែនាងធ្លាប់មានអតីតជាមួយនឹងទ្រីត ប៉ុន្តែមកដល់ពេលនេះ នាងបានដកខ្លួនយ៉ាងដាច់ស្រឡះ ក្រោយពេលដែលនាងបាត់បង់មនុស្សជាទីស្រឡាញ់។ នោះគឺ តំណក់ឈាមរបស់នាង និងទ្រីត។ គ្រប់យ៉ាង សន គិតថា រីឆាត និងទ្រីត នៅតែលួចលាក់ទាក់ទងគ្នា រហូតរក្សាកូនទុក ប៉ុន្តែវាមិនដូចជាការគិតរបស់នាងឡើយ។ រីឆាត ដោយសារតែទ្រាំនឹងពាក្យសម្តីមើលងាយរបស់ សន មិនបាន នាងបានដាច់ចិត្តទម្លាយរឿងរ៉ាវដ៏ឈឺចាប់បំផុតកាលពី៨ឆ្នាំមុន ។
ការពិត នឹងត្រូវទម្លាយ ថាអ្នកណាជាឃាតករសម្លាប់ភីម ដែលជាប្រពន្ធដើមរបស់ទ្រីត ហើយរីឆាត តែម្នាក់គត់ គឺជាជនរងគ្រោះ។ តើដំណើរសាច់រឿងនៅក្នុងភាគនេះ តួអង្គ រីឆាត នឹងលាងភាពស្អាតស្អំរបស់ខ្លួន ដោយបែបណា ហើយរឿងរ៉ាវអាក្រក់ៗដែលបានកើតឡើងមកលើនាង តើជាផែនការរៀបចំដោយអ្នកណា? ហើយ សន មានចំណែកអ្វីខ្លះនៅក្នុងរឿងនេះ?
សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ពិសស្នេហ៍ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៦ ល្ងាច តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ