© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ថ្ងៃរៀបចំពិធីសែនសុំឲ្យមហានគរ ទឹកដីរុងរឿងនៃនគរឆាវត្រូវបានធ្វើឡើង ដោយមានការចូលរួមពីមន្ត្រីធំៗ ជាច្រើន និងមានការយាមយ៉ាងតឹងរឹងពីក្រុមទាហ៊ានរបស់ព្រះរាជា។
ប៉ាយលូ និង ហាយលីង ដែលបានបន្លំខ្លួនចូលទៅក្នុងកម្មវិធីនោះ ដើម្បីធ្វើឃាតស្តេចឆាវ ដោយពួកនាងបានគិតទុកនូវផែនការរួចជាស្រេច។ ស្របពេលដែល ព្រះអង្គ កំពុងតែធ្វើពិធីថ្វាយព្រះរាជសារ ដើម្បីសុំសេចក្តីសុខពីតារានិករ ក្នុងពេលនោះ ហាយលីង ដែលជាព្រះនាងក្លាហាន បានបង្ហាញខ្លួន ដើម្បីធ្វើឃាតស្តេចឆាវ ដោយមិនស្លាប់នោះទេ។ គ្រប់គ្នា ភ្ញាក់ផ្អើលពីឬទ្ធិអំណាចរបស់ព្រះអង្គ ដោយមិនឲ្យនរណាម្នាក់បនឹងមកធ្វើអ្វីលើព្រះកាយរបស់ទ្រង់បានឡើយ។
ប៉ាយលូ មើលឃើញថា ស្ថានភាពរបស់ហាយលីង កាន់តែធ្ងន់ធ្ងរ ហើយមិនអាចជួយខ្លួនឯងបានផងនោះ នាងក៏បានធ្វើជាសញ្ញា ដើម្បីហៅក្រុមបក្សពួករបស់នាងមកបន្ថែមទៀត។ អ្វីដែលមិនគួរឲ្យជឿនោះ គឺស្តេចឆាវ ប្រើវេទមន្តតបទៅវិញយ៉ាងអស្ចារ្យ ធ្វើឲ្យប៉ាយលូ និងហាលីង ត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ទ្រង់។
ដំណើរសាច់រឿង នឹងបកស្រាយល្អមើលយ៉ាងណាទៀតនោះ សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ពន្លឺតារានិករស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ