© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះកម្មវិធី CAMBODIA LITE Station អញ្ជើញតារាកិត្តិយសដែលជាបងប្អូនបង្កើតនឹងគ្នាគឺក្រុម Suffer Band និងកញ្ញា សារ៉ាវីតា មកបង្កើតភាពសប្បាយរីករាយនៅភោជនីយដ្ឋាន The Yam។ ដូចដែលទស្សនិកជនបានដឹងហើយថា កម្មវីធី CAMBODIA LITE Station តែងតែមានសំនួរសប្បាយៗជាច្រើន ដោយមានការជីកសួរពីពិធីករ យ៉ារ៉ូ រួមនឹងការបកស្រាយបទចម្រៀងពីរោះៗពីសំណាក់តារាកិត្តិយសថែមទៀតផង។
នៅវគ្គសម្ភាសន៍លោកយ៉ារ៉ូ ក៏បានអោយតារាកិត្តិយសគឺក្រុម Suffer Band និងកញ្ញា សារ៉ាវីតានិយាយពីអត្តចរឹតពីគ្នាទៅវិញទៅមក ស្តាប់ហើយពិតជាយល់ថា ពួកគាត់គឺជាបងប្អូនដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ ការបារម្ភ និងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាច្រើន។
បើក្រឡេកទៅមើលបរិយាកាសដែលនៅជុំវិញទីតាំងថតទាំងមូល ឃើញថាមានហ្វេនៗជាច្រើនបានមកចូលរួមទស្សនា ក៏ដូចជាពិសារអាហារដ៏ឈ្ងុយឆ្ងាញ់បណ្តើរ និងបានទស្សនាជាមួយការបកស្រាយបទចម្រៀងពីរោះៗ អមដោយភ្លេងបែប Acoustic
រឹតតែញុំាងបរិយាកាសអោយកាន់តែទទួលបាននូវភាពរីករាយបន្ថែមមួយកម្រឹតទៀត។ ដូច្នេះ បើចង់ទស្សនាជាមួយនឹងកម្មភាពទាំងមូលនៃកម្មវិធី CAMBODIA LITE Station កុំភ្លេចរង់ចាំតាមដានទស្សនានៅរាត្រីថ្ងៃសុក្រនេះ ចាប់ពីវេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត