© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
មេទ័ពបក្សីស្លាបដែក សូត្រ ប៊ុតធី ដែលជាគ្រូ ជាសិស្សច្បង ជាអ្នកប្រដាល់គុនខ្មែរស្នងមរតកដូនតានិងក្លឹបប្រដាល់ដែលកសាងដោយផ្ទាល់ដៃរបស់ឪពុកខ្លួនបានកាន់ចង្កូតបត់មកសង្វៀន GANZBERG Kun Khmer Super Strike របស់ PNN វិញទៀតហើយនៅថ្ងៃអាទិត្យទី ១៨ ឧសភានេះដោយត្រូវសាកកណ្តាប់ដៃជាមួយកីឡាករបរទេស។
ក្រោយពីបែកពីសង្វៀនព្រែកព្នៅមួយរយៈ ប៊ុនធី បានបង្ហាញពីការនឹករលឹកដល់ទីលានប្រកួតមួយនេះនិងអ្នកគាំទ្រជាខ្លាំង។ សម្រាប់ការប៉ះគ្នាជាមួយកីឡាករ អ៊ីរ៉ង់ សៃយ៉េតអាបូហ៊ូល សូលូគី មេទ័ពបក្សីស្លាបដែកម្នាក់នេះមិនបានបង្ហាញអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះគេបានហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាប្រចាំរួចមកហើយ។
គូមិត្តភាពអន្តរជាតិមួយគូទៀតដែលត្រូវជាគូពិសេសទី៣នៃកម្មវិធី ខាំ សូរិយា ដែលធ្លាប់ឈ្នះប្រាក់លានពីរដងកាលពីប្រកួតនៅកំពង់ធំនិងស្ទឹងត្រែង ត្រូវសាកកណ្តាប់ដៃគ្នាជាមួយអ្នកប្រដាល់មកពីថៃ អ៊ីនស៊ីដាំ ស៊ីតភ្នំថង ។ កូនសិស្សរបស់គ្រូ បឺត ខាំ ក៏បាននិយាយពីការបារម្ភរបស់ខ្លួនអំពីការប្រកួតជាមួយកីឡាករថៃដែរថា វាមិនស្រួលដូចជាការប្រកួតជាមួយសាសន៍ដទៃនោះឡើយ តែទោះជាយ៉ាងណាក៏ដោយក៏គេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។
ជាមួយគ្នានេះដែរ GANZBERG Kun Khmer Super Strike មានការប្រកួតគូមិត្តភាពជាតិ ៣ គូផ្សេទៀតដែលមាន៖ គូពិសេសទី១ រិទ្ធី មែនទែន ប្រកួតជាមួយ វិបុល ចៅវ៉ាំងដឺ គូទី២ ដែន វីសា ប្រកួតជាមួយ ធន់ ចាន់ទីន គូទី៤ ប្រុស សំណាង ប្រកួតជាមួយ ដែន ជីវ័ន្ត ។
សូមចូលរួមតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ GANZBERG KUN KHMER Super Strike នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសប៊ុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN