© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះពីកម្មវិធី CAMBODIA LITE Station នឹងនាំអារម្មណ៍ទស្សនិកជន បានទៅទស្សនាជាមួយទេសភាពថ្មី ប្លែក នៅឯរមណីយដ្ឋាន Kep West។ វត្តមានរបស់តារាចម្រៀងដែលនឹងចូលរួម រួមមាន លោក Glomyy Vincent និងកញ្ញា Ena Rita។ ដូចសព្វដង តារាទាំងពីរ នឹងនាំយកនូវបទចម្រៀងពីរោះៗ មកបកស្រាយជូនទស្សនិកជន ដែលបទចម្រៀងទាំងនោះ សុទ្ធសឹងតែជាបទចម្រៀងពីរោះៗ ជាពិសេសគឺបានប្រគំបទភ្លេងបែប Acoustic ទៀត កាន់តែធ្វើអោយបទចម្រៀងទាំងនោះពីរោះថែមមួយកម្រឹតទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោក យ៉ារ៉ូ ដែលជាពិធីករដំណើរការផ្សាយកម្មវិធីនេះ ក៏មានសំនួរជាច្រើន សួរទៅកាន់តារាកិត្តិយស ដែលសំនួរទាំងនោះ មានលាយឡំនូវភាពកំប្លុកកំប្លែង ធ្វើអោយអ្នកដែលបានទៅទស្សនាផ្ទាល់នៅទីនោះ មានតែភាពសប្បាយរីករាយ។ កុំភ្លេចណា ចង់ទទួលបានអារម្មណ៍រីករាយ ទស្សនាជាមួយកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត