© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅក្នុងកម្មវិធីនៃការប្រកួត Ganzberg Kun Khmer Super Strike របស់ស្ថានីយ៍ទូរទស្សន៍ PNN ក្រុមហ៊ុនស្រាបៀរឈានមុខគេ Ganzberg បានបង្កើតកម្មវិធីដណ្តើមខ្សែក្រវាត់ថ្មីក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឲ្យកីឡាករខ្មែរពីរនាក់និងបរទេសពីរនាក់ធ្វើការប្រកួតគ្នាជ្រើសរើសជើងឯកជាលក្ខណៈម៉ារ៉ាតុងហើយ។
កីឡាករខ្មែរពីរនាក់មាន ហាន់ ពី នៃក្លឹបប្រដាល់រាហ៊ូកីឡាខេត្តបាត់ដំបងនិង ឃីម ឌីម៉ី នៃក្លឹបប្រដាល់រស្មីឃុំគៀបខេត្តបន្ទាយមានជ័យត្រូវប្រឈមមុខជាមួយអ្នកប្រដាល់បរទេសពីរនាក់ដែរដែលមានកីឡាករ ម៉ារ៉ុក អាខូដាត ហាមហ្សា និងកីឡាករ អ៊ីរ៉ង់ ការ៉ាមីភួ យ៉ាស៊ឺ។ អ្នកទាំងបួននឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីរើសគូប្រជែងនៅវគ្គជម្រុះជាមុន ដែលការចាប់ឆ្នោតនេះនឹងត្រូវធ្វើឡើងនិងប្រកាសជាផ្លូវការនៅថ្ងៃសៅរ៍ទី ២៤ មួយថ្ងៃមុនការប្រកួតចូលមកដល់។ អ្នកឈ្នះនៅក្នុងការប្រកួតបជម្រុះនឹងត្រូវប៉ះគ្នាជាបន្តនៅគូចុងក្រោយនៃកម្មវិធីដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី Ganzberg Kun Khmer Super Strike ទម្ងន់ ៥៧ គីឡូក្រាម។
ក្រៅពីនេះពីកម្មវិធីដ៏ធំរបស់យើងក៏មានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិចំនួន២គូទៀតដែរដែល ហុង សុវណ្ណចាន់សុធី ត្រូវប្រសប់ថ្វីដៃជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ ភូរីយ៉ា វ៉ាលី និងកីឡាករ គឹម វាសនា ត្រូវសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ ម៉ារ៉ុក អាម៉េត អ៊ែលហាមដូន ។
សូមកុំភ្លេចចូលរួមតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ GANZBERG KUN KHMER Super Strike នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់នៅថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា នេះចាប់ពីវេលាម៉ោង១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports និងហ្វេសបុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN