© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពិតជាដូចពាក្យចាស់ពោលមិនខុសមែន ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ សម្រាប់ទស្សនិកជនដែលតែងតែតាមដានទស្សនា រឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ច្បាស់ជាដឹងហើយថា នាយសត្យា និងឪពុក បានរៀបចំគម្រោងការអាក្រក់ដើម្បីចង់បានទ្រព្យរបស់ប៉ា និងម៉ាក់ អ្នកគ្រូទេវី ដោយបានបញ្ចុះបញ្ចូលអោយប៉ានិងម៉ាក់អ្នកគ្រូទេវី ព្រមអោយពួកគេខ្ចីផ្លង់ដី។ ដោយការជឿជាក់ ប៉ា និងម៉ាក់ អ្នកគ្រូទេវី ក៏យល់ព្រមប្រគល់ប្លង់អោយឪពុកកូនទាំងពីរខ្ចី ថែមទាំងមានផែនការអាក្រក់ប៉ងសម្លាប់អ្នកគ្រូទេវី និងវណ្ណដាថែមទៀតផង។ ប៉ុន្តែផែនការទាំងស្រុងបានរលាយអស់ ព្រោះតែប៉ូលីសបានស៊ើបដឹងថានាយសត្យា និងឪពុក កំពុងតែលួចបន្លំយកប្លង់ដី និងមានផែនការអាក្រក់ ទើបប៉ូលីសតាមដាននិងស៊ើបចាប់ទាំងពីរនាក់ឪពុក និងកូននោះតែម្តង។
ចំណែករឿងរ៉ាវរបស់កម្លោះ វណ្ណដា និង អ្នកគ្រូ ទេវី វិញនោះ ពេលនេះហាក់មានពន្លឺបន្តិចហើយ ក្រោយវណ្ណដាបានទៅជួយអ្នកគ្រូទេវី ពីក្រុមជនអន្ធពាលនោះ ប៉ុន្តែអ្វីដែលជាឧបសគ្គសម្រាប់អ្នកទាំងពីរនោះគឺសម្ពាធពីគ្រួសារទាំងសង្ខាង ព្រោះគ្រួសារទាំងពីរតែងតែមានជម្លោះនឹងគ្នាមិនដែលដាច់ឡើយ។
តើស្នេហារវាងកម្លោះ វណ្ណដា និង អ្នកគ្រូ ទេវី អាចឆ្លងផុតពីរនាំងគ្រួសារនេះបានដោយរបៀបណា? ចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ចាក់ផ្សាយនៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត