© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជីវិតកម្សត់របស់សាយ ត្រូវបានរសាត់អណ្តែតពីមួយទៅមួយ ដោយសារតែការទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ពីរ៉ាន់រ៉ង។ ទោះជាយ៉ាងណា នាងក៏ពុំចិត្តដាច់ពីឪពុកចាស់ និងប្អូនៗដែលកំពុងតែស្ថិតនៅក្នុងវ័យសិក្សានៅឡើយ។
ឌីន និងគីដា ក៏មានចំណែក ក្នុងការនាំខ្លួនសាយឲ្យគេចផុតពីកណ្តាប់ដៃរ៉ាន់រងផងដែរ ប៉ុន្តែស្រមោលខ្មៅដ៏អាក្រក់មួយនេះ នៅតែតាមបន្លាចសាយបានដដែល។ រ៉ាន់រ៉ង បានប្រើល្បិចមួយ ដើម្បីស្វែងរក ទីតាំងពិតប្រាកដ ដែលគ្រួសាររបស់សាយ កំពុងតែលាក់ខ្លួន។
រ៉ាន់រ៉ង បានទាក់ទង ទៅកាន់លេខទូរសព្ទដែលនាងបានទិញឲ្យ ប្អូនប្រុសពៅរបស់សាយប្រើប្រាស់ ដើម្បីចាប់ពីទីតាំង ទីកន្លែងរស់នៅរបស់ពួកគេ។
លទ្ធផល ឃើញថា ពិតជាបានផលមែន ដែលនៅទីបំផុត រ៉ាន់រង បានរកឃើញផ្ទះដែល ពូគៀង និងប្អូនៗរបស់សាយរស់នៅ។ រ៉ាន់រ៉ង បានគំរាមឲ្យពូគៀង ត្រូវតែនាំកូនៗ ជាពិសេស សាយ ត្រឡប់ទៅរស់នៅក្នុងផ្ទះជាមួយនឹងនាងវិញ។
តើដំណើរសាច់រឿង មកដល់ពេលនេះ ជីវិតរបស់សាយ និងគ្រួសារនឹងទៅជាយ៉ាងណា?
សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« វាសនាផ្កាក្រដាស» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ