© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាម្តងទៀតហើយ ពីកម្មវិធី I Dare You To Sing តែងតែមានអ្វីថ្មីប្លែកៗមកចែកជូនទស្សនិកជន ក៏ដូចជាហ្វេនៗ ទស្សនាដើម្បីកំសាន្តអារម្មណ៍ សើចសប្បាយជាមួយនឹងកម្មវិធី។ យ៉ាងណាមិញ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជន តែងតែបានជួបជាមួយនឹងវត្តមានតារាកិត្តិយសពិសេស មួយរូប និងបេក្ខជនបីរូប នឹងមកប្រកួតប្រជែងដណ្តើមយកជ័យជំះដើម្បីបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
វត្តមានតារាកិត្តយសពិសេសរបស់យើងសប្តាហ៍នេះគឺ កញ្ញា ដាលីណា រួមជាមួយនិងបេក្ខជនចំនួនបីរូបរួមមាន៖ កញ្ញា ស៊ូស៊ី ,ហ៊ា ទី ,ចែ ជឿន ដែលអ្នកទាំងបីសុទ្ធសឹងតែជាតារាកំប្លែង បុិនក្លែមសំដី ជាមួយនឹងកាយវិការ ដ៏រស់រវើក ធ្វើអោយកម្មវិធីទាំងមូលផ្ទុះសំណើចសើចកក្រើកឆាកមិនខាន។
បើក្រឡេកមកមើលវិញ្ញាសាររបស់វិញ យើងច្បាស់ជាគិតថាងាយស្រួល តែជាក់ស្តែង ទាល់តែបេក្ខជនទាំងបីរូបមានភាពតស៊ូ អត់ធ្មត់ខ្លាំង ទើបអាចទទួលយកជ័យជំនះដើម្បីឈានទៅវគ្គបន្តជាមួយតារាកិត្តិយសពិសេសបាន។
វត្តមានគណៈកម្មការរបស់យើងទាំងបីរូបនាសប្តាហ៍នេះវិញ តែងខ្លួនប្លែកភ្នែក ស្ទាយបែបចិនបុរាណ មើលទៅពិតជាមានភាពទាក់ទាញ ជាមួយនឹងភាពបុិនប្រសព្វក្នុងការក្លែមសំដី ឌឺដង ផ្លែផ្កាអោយគ្នា ញុំាងអោយកម្មវិធីមានតែភាពសប្បាយរីករាយ។ ទន្ទឹមនឹងផ្តល់សំណើចដល់ទស្សនិកជន គណៈកម្មការក៏ត្រូវពិន័យធ្ងន់ធ្ងរដូចគ្នាពីកម្មវិធី។
ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី I Dare You To Sing នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលនឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ