© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ល្បិចបោកអោយអេនី និងលីកា ចូលមកស្នាក់អាស្រ័យនៅក្នុងភូមិ ដើម្បីបំបែកបំបាក់នាងប្រហុកចេញនោះ ពេលនេះ នៅមិនទាន់បានសម្រេចនៅឡើយទេ។ អ្នកស្រី រីករាយ ដែលជាម្តាយប៊ុនស័ក្កិ បានធ្វើដំណើរមកផ្ទះតាចេកដោយខ្លួនឯង ហើយប្រកាសធ្វើសង្គ្រាមជាមួយនឹងប្រហុកឲ្យទាល់តែបាន។
ប្រហុក នាងរែកពន់ចិត្តជាមួយនឹងស្រីទាំងពីរនាក់របស់ប្តីនៅមិនទាន់បានប៉ុន្មានផង ស្រាប់តែលេចមុខអ្នកស្រីរីករាយ ជាម្តាយក្មេកមកម្នាក់ទៀត។ អ្នកស្រី ម្តាយក្មេកដ៏សែនឆ្នាស់ មកលើកនេះ គឺត្រូវតែធ្វើយ៉ាងណាឲ្យស័ក្កិ យល់ខុស អស់ចិត្ត ដើរចេញពីនាងប្រហុកដោយខ្លួនឯង។ ស័ក្កិ នៅតែមិនបានដឹងថា ម្តាយរបស់ខ្លួន មានបំណងចង់ឲ្យខ្លួនបែកបាក់គ្រួសារនោះទេ ហើយមិនតែប៉ុណ្ណោះ ថែមទាំងជឿពាក្យសម្តីរបស់ ស្រីៗអស់ទាំងនោះទៀតផង។ ស័ក្កិ បានសុំអង្វរឲ្យនាងប្រហុក រៀបចំបាយម្ហូបឲ្យម្តាយខ្លួន ហើយនាងប្រហុក ហេតុតែចិត្តនៅស្រឡាញ់ប្តី សុខចិត្ត លះបង់ បំពេញតួនាទីរបស់ខ្លួនក្នុងនាមជាកូនប្រសា។
ម្តាយស័ក្កិ បានប្រើល្បិច ធ្វើជាមានអាការៈមិនស្រួល ក្រោយពេលដែលហូបបាយម្ហូបដែលប្រហុកធ្វើហើយ ហើយរឿងនេះ បានធ្វើឲ្យស័ក្កិខ្លួនឯង កើតចិត្តខឹងប្រហុក ដែលមិនគួរណាមកដាក់ថ្នាំរាគរូសនៅក្នុងអាហារបែបនេះសោះ។
បញ្ហា ក្នុងគ្រួសារប្តីប្រពន្ធស័ក្កិ និងប្រហុក កាន់តែច្រើនឡើងៗ រហូតធ្វើឲ្យប្រហុក ហាក់ដូចជាទ្រាំលែងចង់បានហើយ តែមើលទៅស័ក្កិ បែរជាប្រកែកដាច់ខាតមិនលែះលះនាប្រហុកនោះទេ។
តើដំណើរសាច់រឿង នឹងទៅជាយ៉ាងណាទៀត? តើអ្នកស្រីរីករាយ អាចយកឈ្នះលើក្តីស្រឡាញ់របស់ប្រហុកដែលមានចំពោះស័ក្កិ បានឬយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ