© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដើម្បីបំបែកកូនប្រុសសំណព្វចិត្តខ្លួនចេញពីប្រពន្ធស្រុកស្រែ ដូចជានាងប្រហុក ម្តាយប៊ុនស័ក្កិ បានប្រើឲ្យនាងៗទាំងពីរ គឺលីកា និង អេនី ចូលមកជ្រៀតជ្រែកក្នុងគ្រួសាររបស់ប្តីប្រពន្ធមួយគូនេះ។
ប្រហុក សឹងតែទ្រាំមិនបាននៅពេលឃើញ ស័ក្កិជាប្តី នៅតែចិត្តមិនដាច់ពីស្រីទាំងពីរនាក់នេះ រហូតបង្កើតបានជាជម្លោះពាក្យសម្តី និងមិនតែប៉ុណ្ណោះហ៊ានសម្រេចចិត្តលែងលះគ្នាថែមទៀតផង។ ក្រដាសខ្ចប់ភ្លើងមិនជិតទេ រឿងនេះកាន់តែធំទៅៗ រហូត ធ្វើឲ្យ យាយផ្អក ដែលជាយាយរបស់នាងប្រហុក ទ្រាំមិនបាន ទៅប្តឹងដល់តាចេកជាតារបស់ នាយស័ក្កិ។
រឿងនេះ តាចេកមិនបានរួមគំនិតជាមួយនឹងម្តាយរបស់ស័ក្កិនោះទេ ផ្ទុយទៅវិញ គាត់ថែមទាំងស្តីបន្ទោសជាច្រើនឲ្យម្តាយស័ក្កិ ឈប់តាមរំខានជីវិតគ្រួសារប្តីប្រពន្ធរបស់កូនបន្តទៀត។ យ៉ាងណាក៏ដោយ ដំណើរសាច់រឿងស្នេហាបែបស្រុកស្រែនេះ តួអង្គ យាយផ្អក និងតាចេក នឹងការពារកិត្តិយសប្រហុក មិនឲ្យមនុស្សស្រីណាម្នាក់មកជាន់ឈ្លីបានឡើយ ហើយតាចេក នឹងផ្តល់មេរៀនខ្លះទៅឲ្យម្តាយស័ក្កិ កុំអាងតែខ្លួនជាម្តាយគេ ធ្វើបាបកូនដោយមិនគិតពីអារម្មណ៍របស់កូននោះ។
តើនឹងមានឈុតឆាក ល្អមើល សើចសប្បាយ ជក់ចិត្តយ៉ាងណាទៀត សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ប្រហុកស្រែស្នេហ៍៍ខ្ញុំ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
ដោយ៖ សិរីរដ្ឋ