© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដូចដំណាលសាច់រឿងកាលពីភាគមុនៗ ឆុងជឺ និងសិស្សជាច្រើននាក់ទៀត បានធ្វើដំណើរមករៀនយុទ្ធសិល្ប៍នៅសំណាក់ទេវតាណានហ័រ ប៉ុន្តែបែរជាត្រូវគ្រូធំប្រកែកបដិសេធមិនព្រមទទួលទៅវិញ។ អីងហ្វា ដែលជាគ្រូយុទ្ធសិល្បិ៍ម្នាក់ដែរ ក៏បានតាំងខ្លួន ចូលមកទទួលយកឆុងជឺធ្វើជាសិស្សតែម្តង រហូតធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អីងហ្វា លួចពេញចិត្តនឹងភាពក្រមិចក្រមើមរបស់ឆុងជឺ ដែលមើលទៅនាងគួរឲ្យស្រឡាញ់ ក៏ព្រោះតែភាពស្មោះត្រង់ និងការយកចិត្តទុកដាក់រៀនសូត្ររបស់នាង។ លោកគ្រូយុទ្ធិសិល្បិ៍ ដ៏ស្រស់សង្ហារម្នាក់នេះ បានបង្រៀននូវការស្គាល់ពីក្បួនវិជ្ជាគុណជាច្រើន តាមរយៈគម្ពីរដែលបានបន្សល់ទុកមក។
ឆុងជឺ ពេញចិត្ត នឹងរៀនសូត្រវិជ្ជាគុននោះ ហើយមិនតែប៉ុណ្ណោះ នាងថែមទាំងត្រូវអីងហ្វាជាគ្រូ យកចិត្តទុកដាក់ជាងសិស្សដទៃថែមទៀតផង។ ជាមួយនឹងការប្រើយុទ្ធសិល្បិ៍ ដែលមិនបង្កឲ្យអ្នកណាម្នាក់មានគ្រោះថ្នាក់នោះ អីងហ្វា គឺមិនបានបង្រៀនឲ្យសិស្សណាម្នាក់ចេះឡើយ ប៉ុន្តែបើមើលទៅឆុងជឺវិញ នាងហាក់ដូចជាចង់រៀនឲ្យចេះ សូម្បីតែវិជ្ជាគុនដែលអាចសម្លាប់មនុស្សបានទៀតផង។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត នឹងបង្ហាញពីជិវិតទំនាក់ទំនងគ្រូ និងសិស្ស ឆុងជឺ និង អីងហ្វា យ៉ាងណាទៀតនោះ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «និស្ស័យស្នេហ៍ ឆុងជឺ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បិត៍ វេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕
ដោយ៖ សិរីរដ្ឋ