© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នាសប្តាហ៍ថ្មីនេះ វត្តមានតារាចម្រៀងបីដួង នឹងឡើងមកបង្ហើរសំនៀងយ៉ាងពីរោះរបស់ខ្លួនលើឆាកតន្ត្រី V-Active Fun Fest ដោយនឹងលើកយកបទចម្រៀងពីរោះៗ បទចម្រៀងដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយក៏មានការជជែក
គ្នាសប្បាយៗរវាងពិធីករ ពិធីការនី ជាមួយតារាចម្រៀងផងដែរ។
វត្តមានតារាទាំងបីដួងរួមមាន លោក កែវ វាសនា កញ្ញា អ៊ីវ៉ា កញ្ញា គង់ កែវមរកត។ មិនត្រឹមតែបានជួបជាមួយវត្តមានរបស់តារាចម្រៀងទាំងបីដួងប៉ុណ្ណោះទេ ទស្សនិកជនក៏នឹងបានសើចក្អាកក្អាយជាមួយក្រុមកំប្លែងនាយព្រែក កាន់តែធ្វើអោយបរិយាកាសនៃកម្មវិធីទាំងមូលពោរពេញទៅដោយសំណើច។
តន្ត្រី V-Active Fun Fest ជាកម្មវិធីតន្ត្រីមួយដែលតែងតែបង្ហាញជូននូវទស្សនីយភាពថ្មីៗ វត្តមានតារាចម្រៀងសុទ្ធសឹងតែមានឈ្មោះបោះសម្លេង និងមានអ្នកគាំទ្រច្រើន ធ្វើយ៉ាងណាអោយទស្សនិកជនទទួលបានតែភាពរីករាយប៉ុណ្ណោះ។ តន្ត្រី V-Active Fun Fest ផ្សាយផ្ទាល់ នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦០០ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើផេកផ្លូវការ V-Active។
វី-អាកទីវ ជីវិតកាន់តែរីករាយ កាន់តែរស់រវើក ! #VActiveFunFest
#ភេសជ្ជៈកីឡាវីអាកទីវ #VActiveSportsDrink
#ភេសជ្ជៈវីអាកទីវក្រហម #VActiveStrawberryRed
#ភេសជ្ជៈវីអាកទីវបៃតង #VActiveGreen
#ជីវិតកាន់តែរីករាយកាន់តែរស់រវើក #MoreActiveMoreJoy
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត