© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងនាំយកនូវខ្សែរឿងភាគចិនបូរាណមួយទៀតហើយ ដែលមានចំណងជើងថា កំពូលមេទ័ពស្រីហឺយាន។ គ្រាន់តែក្រឡេកឃើញចំណងជើង ជឿជាក់ថាទស្សនិកជនច្បាស់ជាប្លែកអារម្មណ៍បន្តិចហើយ ព្រោះធ្លាប់តែដឹងថាតួមេទ័ពគឺជាបុរស ប៉ុន្តែចម្លែករឿងមួយនេះមេទ័ពបែរជាមនុស្សស្រីទៅវិញ។
កំពូលមេទ័ពស្រីហឺយាន គឺជារឿងភាគដែលទទួលបានការចាប់អារម្មណ៍ទស្សនាច្រើនក្នុងអំឡុងពេលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នៅឯប្រទេសចិន។ សាច់រឿងក្នុងរឿងនេះបង្ហាញពីវីរៈភាពដ៏អង់អាចរបស់កូនស្រីច្បងត្រកូលហឺ។ ព្រោះតែដើម្បីការពារងារជាអភិជនរបស់គ្រួសារ ហឺ យាន (He Yan) ដែលជាកូនស្រីច្បងនៃត្រកូលហឺត្រូវបានបង្ខំឱ្យពាក់ ម៉ាស់ ហើយសម្តែងជាកូនប្រុសច្បងរបស់គ្រួសារ គឺ "ហឺ រូហ្វៃ (He Ru Fei)"។
កាលនៅក្មេង ហឺ យាន បានជួបអ្នកប្រាជ្ញដ៏ប៉ិនប្រសប់ឈ្មោះថា សៀវ ជូ (Xiao Jue) ជាលើកដំបូងនៅ សាលា សៀនឆាង (Xianchang Academy)។ ដោយមានការតាំងចិត្តចង់រំដោះខ្លួនពីវាសនារបស់គ្រួសារ នាងក៏បានចាកចេញពីសាលា ហើយឆ្ពោះទៅកាន់សមរភូមិ។
ច្រើនឆ្នាំក្រោយមក ហឺ យាន បានត្រឡប់មកផ្ទះវិញក្នុងនាមជាវីរៈបុរសដ៏ល្បីល្បាញ ប៉ុន្តែបែរជាត្រូវបានគ្រួសារខ្លួនឯងក្បត់ទៅវិញ។ ដោយនៅរស់រានមានជីវិតពីការក្បត់នោះ ហឺ យាន បានប្តូរអត្តសញ្ញាណថ្មីដោយ ក្លែងខ្លួនជាបុរស ដើម្បីចូលរួមក្នុងជួរយោធានៅ យីចូវ (Yezhou) ទាំងប្តេជ្ញាថានឹងទាមទារយកអ្វីៗទាំងអស់ដែលត្រូវបានគេដណ្តើមយកពីនាងមកវិញ។
តើក្នុងអំឡុងពេលដែល ហឺយាន ដើរតួជាបុរសរហូតក្លាយជាមេទ័ពនេះ នឹងបានជួបឧបសគ្គអ្វីខ្លះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង កំពូលមេទ័ពស្រីហឺយាន ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ៩ ដល់ម៉ោង ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
https://www.facebook.com/share/v/1FVbagjzPk/
ដោយ៖ វ៉ាន់ណែត