© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះ ទស្សនិកជនកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ព្រោះជាវគ្គក្តៅគគុក ព្រោះតែតាគ្រឿន បានលង់ស្រឡាញ់កូនស្រីមីងតុ ដែលគ្រប់គ្នាល្បីថាកំពូលឆ្នាស់ក្នុងភូមិ។
ការតាមស្រឡាញ់កូនស្រីមីងតុ មិនខុសពីបង្ខំខ្លួនឯងអោយលោតចូលក្នុងរណ្តៅភ្លើងឡើយ ប៉ុន្តែតាគ្រឿននៅតែមិនចុះចាញ់ ដោយមានទាំងការចំណាយប្រាក់ថែមទៀតផង ដើម្បីជួលអោយអ្នកជិតខាងធ្វើយ៉ាងណាយកលេខទូរស័ព្ទពីជីហ្ស័ងដែលជាកូនស្រីមីងតុអោយបាន។
យុទ្ធនាការតាមញ៉ែកូនស្រីមីងតុ ក៏មានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញដែរ រហូតដល់មានអ្នកខ្លះអុចធូបបន់ស្រន់ ដើម្បីអោយខាងស្រីទន់ចិត្តស្រឡាញ់តាគ្រឿនវិញ! អ្នកខ្លះក៏ខំស្វែងរកហ្វេសប៊ុក និងធ្វើយ៉ាងណាដើម្បីទាក់ទងទៅកូនស្រីមីងតុអោយទាល់តែបាន។
បើទោះជាជួបនូវបញ្ហាលំបាកយ៉ាងណាក្តី ក៏តាគ្រឿនមិនព្រមចុះចាញ់ដែរ គឺតស៊ូ ព្យាយាមដោយមិនរុញរានោះទេ។
តើតាគ្រឿននឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ ក្នុងអំឡុងយុទ្ធនាការតាមញ៉ែកូនស្រីមីងតុ? តើមីងតុមានផែនការអ្វីដើម្បីទប់ទល់ជាមួយនឹងតាគ្រឿន? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី « GANZBERG LAUGH LOUNGE » ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក GANZBERG SNOW និង ផេក Laugh Lounge
...
នាំមកជូនផ្តាច់មុខដោយ៖
❄️ GANZBERG SNOW កាលីបជាងគេ Cool Like That!
ដោយ៖ ស្រីមុំ