© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធី Idol Fun House តែងតែមានអ្វីថ្មីប្លែក ដើម្បីចែករំលែកភាពសប្បាយរីករាយដល់ទស្សនិកជន ដើម្បីរំសាយនូវអារម្មណ៍ធុញថប់ តានតឹងពីការងារនាចុងសប្តាហ៍។ ដោយឡែកសប្តាហ៍នេះវត្តមានស្រីស្រស់ប្រុសសង្ហា បានចូលរួមក្នុងកម្មវិធី Idol Fun House ។ វត្តមានបេក្ខភាពដែលមកចូលរួមលេង រួមមាន ៖ កញ្ញា គីម យ៉ាយ៉ា និង លោក ស៊ន តុលា ដែលជាហ្វេន , លោក សាក់សុថាវុធ ជាហ្វេន, លោក ហួត សុខហេង ជាហ្វេន , កញ្ញា ណានណាន និង កញ្ញា ចេនឌី ។
ចំពោះបេក្ខជនទាំងប្រាំមួយរូប ត្រូវតែខិតខំប្រឹងប្រែង នឹងបង្ហាញភាពឈ្លាសវៃ ព្រមនឹងភាពក្លាហាន ដើម្បីដណ្តើមយកពិន្ទុអោយបានច្រើន និងយកជ័យជំនះ ដើម្បីដល់វគ្គ Jack Pot ។ ក្នុងនោះដែរ បើសិនជាក្រុមណាឆ្លើយសំណួរមិនត្រូវ នឹងមានការទទួលពិន័យតាមកម្មវិធីកំណត់។
ចំណែកឯមេក្រុមទាំងបី មានតួនាទី ពន្យល់ដល់កូនក្រុមរៀងៗខ្លួនធ្វើយ៉ាងណាដើម្បីអោយការលេងហ្គេមស៊ីសង្វាក់គ្នា នឹងងាយយកពិន្ទុពីកម្មវិធី ។ មិនត្រឹមតែប៉ុណ្ណោះ មេក្រុមទាំងបី តែងតែមានពាក្យសំដីឌឺដង បញ្ចើចបញ្ចើរអោយគ្នាទៅវិញទៅមក នឹងមានឆន្ទះដឹកដៃកូនក្រុមយកឈ្នះរៀងៗខ្លួន។
យ៉ាងណាមិញ យើងនៅមិនទាន់ដឹងនៅឡើយទេថា តើក្រុមណានឹងអាចទទួលបានជ័យជំនះនៅឡើយនោះទេ សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃសុក្រ ទី ០៥ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៨យប់ ។
នាំមកជូនផ្តាច់មុខដោយ៖
+IDOL កាន់តែញុំា កាន់តែឆ្ងាញ់ កាន់តែជក់មាត់ IDOL iconfident
+ GANZBERG រូបរាងថ្មី ឆ្ងាញ់លើសពីស្រាបៀរធម្មតា!
ផឹក Ganzberg បានឆ្ងាញ់!
+ តែទឹកឃ្មុំ Freshy ទាំងឆ្ងាញ់ លើសពីតែជ្រក់ធម្មតា
+ BOOSTRONG POWER PLUS. ឆ្ងាញ់ខ្លាំង ស្វាងចែស"
#GANZBERG #PNNtv
ដោយ៖ ស្រីមុំ