© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន BOOSTRONG KING OF POWER គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ PNN សូមនាំជូននូវការប្រកួតដ៏ខ្លាំងក្លា ឆ្ងាញ់ដូច ប៊ូស្ត្រង របស់កីឡាករខ្មែរនិងកីឡាករបរទេសចំនួន ១០ រូបដែលនឹងធ្វើឡើងនាល្ងាចថ្ងៃសៅរ៍នេះ។ យើងមកចាប់អារម្មណ៍ជាមុននូវការប្រកួតមិត្តភាពកីឡាករខ្មែរប៉ះគ្នាចំនួន ៣ គូជាមុនសិនដែលមាន៖ រីគី កុំកុំ ប្រកួតជាមួយ ហ៊ីម ម៉ៅ, ដែន វីសា ប្រកួតជាមួយ ខាំ ខ្លាពេជ្រ និង ធន់ ចាន់ស័ក្តិ ប្រកួតជាមួយ ខន បូរី។
ដោយឡែកសម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិខ្មែរ-ថៃក្នុងថ្ងៃតែមួយនេះដែរ លោកអ្នកនឹងបានទស្សនាការសាកកណ្តាប់ដៃដែកដាក់គ្នារវាងកីឡាករ ធន់ ឆៃលី និង ភើមសាប់ ស.សាទ្បាក់ឈីប។ បើតាមដឹង ឆៃលី តែងតែមិនរួញរានៅក្នុងការប្រកួតជាមួយកីឡាករបរទេសឡើយ ហើយគេនឹងបញ្ចេញកណ្តាប់ដៃដែករបស់គេឲ្យអស់ពីលទ្ធភាពដើម្បីកសាងកេរឈ្មោះរបស់ខ្លួន។
រីឯមេទ័ពបក្សីស្លាបដែក សួន ចាន់នី ឬក៏ សូត្រ ប៊ុនធី ឯណេះវិញបានងក់ក្បាលជាសញ្ញាដែលបញ្ជាក់ថាគេបានត្រៀមខ្លួនរួចរាល់ ១០០% ហើយនៅក្នុងការប្រើកែងដ៏ធ្ងន់និងមុតស្រួចរបស់ខ្លួនរង់ចាំស្វាគមន៍អ្នកប្រដាល់ថៃ ភិតប៊ូផា ស.ស៊ែងឆៃ ។
កុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ ទី ២២ ខែ មីនា ឆ្នាំ ២០២៥ នេះចូលរួមទស្សនាដោយសេរី នៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក BOOSTRONG! ។
ដោយ៖ chhoam