© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពយ៉ាងសប្បាយរីករាយដើម្បីអោយពុកម៉ែបងប្អូនបានទស្សនាបំបាត់នូវភាពតានតឹងពីការងារផងដែរ។ ដោយឡែកសប្តាហ៍នេះ កម្មវិធីបានរៀបចំសម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មីនេះ ដោយមានការរៀបចំឆាក នឹងរៀបផ្លែឈើនំនែកដើម្បីទទួលទេវតាឆ្នាំថ្មីផងដែរ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺតារាកិត្តិយស ព្រមទាំងពិធីករពិធីការនីបានស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរមើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង។
បន្ថែមលើសពីនេះទៅទៀតនោះគឺ កម្មវិធីបានរៀបចំការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់នឹងបានដឹងអំពីល្បែងប្រជាប្រិយរបស់យើង នឹងកាន់តែពិសេស កម្មវិធីក៏មានការបង្ហាញ ពីឧបករណ៍ខ្មែរមួយចំនួនដែលជាមរតកដូនតាបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។
ចង់ដឹងកាន់តែច្បាស់ពីការលេងល្បែងប្រជាប្រិយខ្មែរសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរសប្បាយយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី១២ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ