© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចទស្សនិកជនបានដឹងហើយថាដេវីត និង សុពណ៍ទេវី ទាំងពីរនាក់មិនដែលចេះត្រូវគ្នានោះទេ គឺតែងតែឈ្លោះប្រកែកគ្នាឥតឈប់ឈររាល់ពេលដែលពួកគេបានជួបគ្នា។ អ្វីលើសពីនេះទៀតនោះ មិនត្រឹមតែពួកគេនោះទេដែលតែងតែឈ្លោះគ្នា សូម្បីប៉ាម៉ាក់របស់អ្នកទាំងពីរក៏តែងតែមានរឿងជាមួយគ្នាឥតឈប់ឈរដែរ ព្រោះតែគ្រួរសារទាំងពីរមានរសនិយមផ្សេងគ្នា។
គ្រួសារមួយជាគ្រួសារបែបសម័យទំនើប ចូលចិត្តធ្វើអ្វីតាមតម្រូវការបច្ចុប្បន្ន នោះគឺជាគ្រួសាររបស់ដេវីត ចំណែកគ្រួសារមួយទៀតនោះគឺជាគ្រួសារដែលប្រកាន់ខ្ជាប់បែបបូរាណនោះគឺជាគ្រួសាររបស់សុពណ៍ទេវី។ ទាំងពីរគ្រួសារនេះមានផ្ទះនៅជិតគ្នា ដោយសារតែរសនិយមខុសគ្នា ទើបធ្វើអោយគ្រួសារទាំងពីរតែងតែមានជម្លោះជាមួយគ្នាជានិច្ច ទាំងការស្លៀកពាក់ ការរស់នៅ ជាដើម។ល។
បើឈ្លោះគ្នាតាំងពីប៉ាម៉ាក់រហូតដល់កូនបែបនេះ តើគ្រួសារទាំងពីរអាចត្រូវគ្នាវិញដោយរបៀបណា? កុំភ្លេចរង់ចាំតាមដានទស្សនារឿង កម្លោះវណ្ណដា ប៉ះ កញ្ញា សុពណ៍ទេវី ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត