© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលទស្សនិកជនដឹងហើយថាគ្រូពេទ្យអាគីនី គឺជាគ្រូពេទ្យបែបវិទ្យាសាស្ត្រមិនដែលជឿលើអបិយជំនឿ ឬរឿងខ្មោចព្រាយអ្វីឡើយ បើទោះបីជាអ្នកស្រុក អ្នកភូមិ នាំគ្នាមានជំនឿទៅលើរឿងអរូបិយខ្លាំងយ៉ាងណា។ ប៉ុន្តែក្រោយពេលដែលលោកគ្រូពេទ្យ អាគីនី បានមកជួបរឿងជាក់ស្តែងដោយខ្លួនឯងទាំងរឿងចៅណាងថហ៊ូកដែលបង្ហាញខ្លួនអោយឃើញច្បាស់ៗនឹងភ្នែក រឿងមីងប៊ុនរឿនដែលងងឹតភ្នែកប៉ុន្តែអាចឆ្លើយឆ្លងជាមួយវិញ្ញាណបាន រួមទាំងរឿងរបស់នាយខេន ដែលត្រូវមន្តអាគមន៍អាបព្រាយចូលខ្លួនជាដើម បានធ្វើអោយគ្រូពេទ្យចាប់ផ្តើមចាប់អារម្មណ៍ទៅលើរឿងនេះជាខ្លាំង និងបានស្រាវជ្រាវរកមើលឯកសារ ឬរឿងដកពិសោធន៍ខ្មោចរបស់អ្នកវិទ្យាសាស្ត្រដែលពាក់ព័ន្ធក្រែងមានបង្ហាញអ្វីអោយជាក់លាក់។
ព្រោះតែការចង់ដឹងអោយកាន់តែច្បាស់គ្រូពេទ្យអាគីនី បានចូលព្រៃទាំងយប់ដើម្បីអោយកាន់តែច្បាស់ថារឿងខ្មោចព្រាយនេះពិតឬមិនពិត? តើការស្វែងរកនេះលោកគ្រូពេទ្យអាគីនី នឹងទទួលបានចម្លើយដូចម្តេច? តើលោកគ្រូត្រូវជួបអ្វីខ្លះជាបន្ត? កុំភ្លេចរង់ចាំតាមដានទស្សនារឿង វិញ្ញាណចាំស្នេហ៍ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត