© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿង បុព្វេសន្និវាស នៅក្នុង វគ្គព្រហ្មលិខិត នេះកាន់តែល្អមើលហើយព្រោះចូលដល់វគ្គដែលត្រូវឆ្លងពេលវេលាមកកាន់សម័យបូរាណ។ នាង ភុតតាន ដែលជាតួឯកស្រីក្នុងរឿងនេះ បានជួបអព្ភូតហេតុចម្លែកមួយបាននាំនាងមកកាន់សម័យបូរាណ។ ក្រោយពេលដែលនាងបានមកដល់ទឹកដីអយុធ្យានៅក្នុងសម័យបូរាណនេះ នាងពិបាកចិត្តខ្លាំងណាស់ ថែមទាំងភ័យខ្លាចទៀតផង ព្រោះជួបសុទ្ធតែជាមនុស្សប្លែកមុខទាំងអស់។ នៅពេលនាងមកដល់ អ្នកស្រុកនៅទីនោះបានគិតថានាងគឺជាទេពធីតាដែលចុះមកពីឋាងតាវតឹង មានតែនាងឃ្លីនប៉ុណ្ណោះដែលគិតថាវាមិនមែនជាការពិត ប៉ុន្តែយ៉ាងណា នាងនៅតែមិនដឹងថាតើភុតតានមកពីទីណានោះឡើយ។
ចំណែកឯលោកយាយរបស់នាងដែលនៅក្នុងសម័យបច្ចុប្បន្នវិញ បានព្យាយាមតាមរកនាងគ្រប់ទីកន្លែង ប៉ុន្តែនៅតែមិនឃើញ រីឯអ្នកដែលនៅការដ្ឋានត្រង់កន្លែងតែភុតតានបាត់ខ្លួននោះ បានឃើញអព្ភូតហេតុចម្លែកគឺនៅពេលដែលភុតតានបានរកឃើញហឹបចាស់មួយដោយក្នុងនោះមានសៀវភៅមួួយក្បាល ក្រោយពេលដែលនាងកាន់សៀវភៅនោះ សៀវភៅក៏បាននាំនាងមកដល់សម័យបបូរាណ។
តើភុតតានអាចជួបរឿងដូចជាការ៉ាកេតដែរឬទេ? ចាំមើលទៅមើល ថាតើនាងអាចសម្របខ្លួនក្នុងការរស់នៅក្នុងសម័យបូរាណនេះបានយ៉ាងដូចម្តេច? កុំភ្លេចរង់ចាំតាមដានទស្សនារឿង បុព្វេសន្និវាស វគ្គ ព្រហ្មលិខិត ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត