© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជួបគ្នាសារជាថ្មីពីកម្មវិធីគ្រួសាររីករាយ ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ នឹងផ្តល់នូវចំណេះដឹងជាច្រើនដល់អូនៗតូចផងដែរ។ កាន់តែពិសេសទៅទៀតនោះ សប្តាហ៍នេះកម្មវិធីថតនៅខាងក្រៅ នៅតាមសាលារៀន ដែលនឹងផ្តល់ឱកាសជូនដល់ប្អូនៗដែលមានភាពក្លាហាន ចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលយករង្វាន់ពីកម្មវិធី។ វត្តមានប្អូនស្រី លី សូករុណា នឹងប្អូនស្រី ចាន់ រក្សា នឹងចូលរួមលេងហ្គេមវគ្គទីមួយដែលហ្គេមនោះមានឈ្មោះថា ភ្លក់។ ចំណែកឯវគ្គទីពីរ ចូលរួមលេងដោយ ប្អូនប្រុស រ៉ា ផានិត នឹង ប្អូនស្រី ហ៊ាន គីមហៀង ដែលនឹងលេងហ្គេមមានឈ្មោះថា ស្ទាប, វគ្គទី៣ ចូលរួមលេងដោយប្អូនប្រុស សា ពិសិដ្ឋ , ប្អូនប្រុស តូ គីមកេង និងប្អូនប្រុស លាង វណ្ណណេត នៅក្រុមទី១, នឹងប្អូនប្រុស ហម វិរៈរាជ, ប្អូនប្រុស សុន សុវិសាល និងប្អូនប្រុស តូច វតនា ក្រុមទី២ ហ្គេមនោះមានឈ្មោះថា ហ្គេម កងហោះ ។
ប្អូនៗដែលចូលរួមលេងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពព្រមទាំងចំណេះដឹងនឹងភាពឆ្លាតវៃដើម្បីយកជ័យជំនះព្រមទាំងទទួលបានរង្វាន់ជាច្រើនពីកម្មវិធីត្រលប់ទៅផ្ទះវិញ។
ចង់ជ្រាបកាន់តែច្បាស់ថាប្អូនៗដែលចូលរួមលេងហ្គេមទាំងអស់នឹងមានសមត្ថភាពអាចយករង្វាន់បានពីកម្មវិធីយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី២៨ ខែ មេសា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ