© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មួយរយៈពេលចុងក្រោយនេះមានការជជែកវែកញែកគ្នាមិនអស់មិនហើយពីព្រិត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដ៏ធំកក្រើកមិនធ្លាប់មានរបស់ ស្ថានីយ៍ទូរទស្សន៍ PNN ដែលសហការណ៍គ្នាជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ។ នៅថ្ងៃអាទិត្យទី ២៨ ខែមេសាខាងមុខនេះអ្នកប្រដាល់ចំនួន ១០រូបដែលមានកីឡាករកម្ពុជា ៦រូប និងកីឡាករបរទេសជើងខ្លាំងចំនួន ៤រូបផ្សេងទៀតដែលសុទ្ធតែជាម្ចាស់ខ្សែក្រវាត់នឹងមកធ្វើការប្រកួតនៅសង្វៀន PNN ព្រែកព្នៅដែលគេឱ្យឈ្មោះកម្មវិធីដ៏កក្រើកនេះថា GANZBERG Kun Khmer Super Strike កំពូលជើងឯក។
ការប្រកួតដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើនេះគឺជាការឡើងការពារខ្សែក្រវាត់ជាលើកទី២របស់ជង្គង់ពិឃាត ឡុង សំណាង ខណៈដែលអ្នកលេងគុនខ្មែរ លន បញ្ញា ជាបេក្ខភាពឡើងមកដណ្ដើម ដូចនេះមានមតិជាច្រើនដែលកំពុងតែប្រទាញប្រទុងគ្នាថាភាគីមួយណាជាអ្នកទទួលជ័យជម្នះនៅថ្ងៃខាងមុខនេះ។
ក្រៅពីគូប្រកួតដណ្តើមខ្សែក្រវាត់ GANZBERG ខាងលើនេះ លោកអ្នកដែលពេញនិយមគាំទ្រគុនខ្មែរក៏នឹងបានទស្សនាការប្រកួតគូអន្តរជាតិចំនួន ៤គូបន្ថែមទៀត ក្នុងនោះមាន នាគរាជចតុមុខ ឈឿង ល្វៃ ប្រកួតសងសឹកជាមួយកីឡាករថៃកងចក្រ ប៉.ប៉ៅអ៊ីន ខណៈដែលនាគកំណាចកោះកុង យ៉េន ឌីណា នឹងត្រូវស្វាគមន៍ជាមួយជើងខ្លាំងថៃ ចារួតសឹក ស.ច.វីឈីតប៉ែតរីវ រីឯនាគមាស ឃីម បូរ៉ា ត្រូវប៉ះជើងខ្លាំងខាងកុងហ្វូមកពីចិន លី ឈីងចាវ ចំណែកឯអតីតម្ចាស់ខ្សែក្រវាត់GLOBAL FIGHT ហេង ប្រុសនិច ត្រូវប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ ចាវ៉ាត ម៉ូហ្សាហ្វារី។ សម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិចំនួន ៤គូនេះ ប្រសិនបើកីឡាករកម្ពុជាឈ្នះការប្រកួតនោះគេនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តបន្ថែមចំនួន ១លានរៀលភ្លាមៗពី GANZBERG។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ក្រុមកាងារភីអិនអិន