© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ បុព្វសន្និវាស វគ្គ ព្រហ្មលិខិត នឹងមកជួបទស្សនិកជន ក៏ដូចអ្នកគាំទ្រហើយតាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន។ រឿង បុព្វេសន្និវាស វគ្គ ព្រហ្មលិខិត នឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ។
នៅវគ្គនេះដែរ នាងការ៉ាកេត ដែលជាតួឯកស្រីកាលពីនៅវគ្គទីមួយនោះ នឹងមានកូនប្រុសភ្លោះពីរនាក់ ឈ្មោះរឿង និងឈ្មោះរិទ្ធ។ វគ្គនេះ ការ៉ាកេត និងជាអ្នកដើរតួក្នុងការជីកកាយរឿងរ៉ាវប្រវត្តិសាស្ត្រ ព្រោះកាលពីនៅវគ្គ១នាងគឺជាមនុស្សដែលមកពីអនាគតកាលពីជាងបីរយឆ្នាំមកម្ល៉េះ។ ព្រោះតែនាងជាអ្នកពូកែខាងប្រវត្តិសាស្ត្រ ទើបធ្វើអោយនាងអាចចងចាំនូវរឿងរ៉ាវជាច្រើនដែលបានកត់ត្រាទុក។ នៅមិនទាន់អស់នៅឡើយ នៅក្នុងវគ្គទី២នេះ នឹងមានតួកូនមកបន្តភាគ ឆ្លងពេលវេលាដូចជាវគ្គទី១ដែរ ប៉ុន្តែរសជាតិនៃសាច់រឿងមិនដូចគ្នាទេ តើរឿងនេះនឹងមានអ្វីគួរជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជន?
ឮ
ចំពោះរឿងមួយនេះ ស្ថានីយទូរទស្សន៍ភីអិនអិនទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំយកមកចាក់ផ្សាយ ដោយមានការបញ្ចូលសម្លេងច្បាស់ៗ ពីរោះ ពីសំណាក់រៀមច្បងអ្នកបញ្ចូលសម្លេង ចំណែករូបភាពទស្សនាវិញក៏ត្រជាក់ភ្នែកថែមទៀតផ។ កុំភ្លេចណាជួបភាគទី១នៅយប់នេះ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីម៉ោង ៩យប់តទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត