© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានរបស់ សៀក សៀវហឺ បានធ្វើអោយគ្រប់គ្នាចលាចលទាំងបក្ស យានសាន និងបក្សផ្កាមួយរយ។ ចលាចលព្រោះតែ សៀវហឺ បានគាស់កកាយរឿងអតីតកាល ដែលនាងបានស្រឡាញ់គ្នាជាមួយសិស្សបក្សយានសាន ហើយក៏ត្រូវបានបណ្តេញចេញពីបក្ស ព្រោះតែទំាងពីរនាក់បានធ្វើខុសច្បាប់នៃបក្សទាំងពីរ មិនត្រឹមតែប៉ុណ្ណោះប្តីរបស់នាងដែលជាសិស្សបក្សយានសានក៏ត្រូវស្លាប់ដោយសារតែច្បាប់នេះដែរ។
ដោយសារតែមានគំនុំខ្លាំង ទើបធ្វើអោយនាងចិញ្ចឹមចិត្តថានឹងត្រឡប់មកសងសឹកបក្សទាំងពីរម្តងទៀតនៅថ្ងៃណាមួយ។ ពេលនេះ នាងហាត់ក្បាច់គុណបានសម្រេច ទើបបង្ហាញមុខសារជាថ្មី ដោយបង្ខំអោយមេបក្សផ្កាមួយរយ និងមេបក្សយានសាន រៀបការនឹងគ្នា ព្រោះតែនាងដឹងថា មេបក្សផ្កា និងមេបក្សយានសាន បានលួចស្រឡាញ់គ្នាជាយូរមកហើយ តែអ្នកទាំងពីរបានលាក់រឿងនេះជាការសង្ងាត់មិនព្រមបង្ហាញព្រោះគិតថាខុសវិន័យបក្ស។ មកលើកនេះ សៀវហឺ មិនត្រឹមតែលាតត្រដាងពីស្នេហារវាងមេបក្សទាំងពីរនោះទេ ថែមទាំងលាតត្រដាងពីចំណងស្នេហ៍របស់សិស្សនៃបក្សទាំងពីរទៀតផង។
តើ បក្សទាំងពីរត្រូវប្រឈមមុខបែបណានៅពេលសៀវហឺបង្ហាញការពិតនៅពីមុខគ្រប់គ្នាបែបនេះ? តើបក្សយានសាន និងបក្សផ្កាមួយរយអាចចាប់ដៃគ្នា ដើម្បីកម្ចាត់សៀវហឺដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជម្លោះបក្សយានសាន និងប៉ាយហ័រ ចាក់ផ្សាយ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត