© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីម្សិលម៉ិញនេះ ការស្លា.ប់របស់កេងបានក្លាយជាមន្ទិលសម្រាប់ទស្សនិកជន ព្រោះតែមិនដឹងថាការស្លា.ប់នេះពិតឬមិនពិត។ នៅយប់នេះទស្សនិកជននឹងបានដឹងចម្លើយពិតហើយ! ដូចទស្សនិកជនដឹងហើយថា ដោយសារតែភីតស្និទ្ធស្នាលជាមួយព្រែ ទើបបានជាធ្វើអោយកេងខឹងចិត្តជិះម៉ូតូលឿនរហូតជួបគ្រោះថ្នាក់ចរាចរ នឹងធ្វើអោយគ្រប់គ្នាគិតថាកេងពិតជាត្រូវស្លា.ប់ពិតមែន។
ប៉ុន្តែករណីនេះភីត មិនអស់ចិត្ត ក៏បានទៅរកមើលដល់ទីតាំងកើតហេតុ និងបានសាកសួរអ្នកស្រុកភូមិនៅទីនោះ ក្រែងលោបានតម្រុយអ្វីខ្លះ។ ដូចជាការគិតមែន កេងត្រូវបានអ្នកស្រុកនិយាយថា មានឡានពេទ្យសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះទាន់ពេលវេលា ប៉ុន្តែនៅពេលស៊ើបទៅដល់មន្ទីរពេទ្យ បែរជាខាងមន្ទីរពេទ្យប្រាប់ថាបានដឹកចេញទៅហើយ យកទៅព្យាបាលនៅឯទីក្រុង ប៉ុន្តែក៏ត្រូវស្លាប់នៅកណ្តាលផ្លូវ។ យ៉ាងណាក៏ដោយភីត និងព្រែ នៅតែមិនអស់ចិត្តក្នុងរឿងនេះ ព្រោះនៅតែគិតថាកេងមិនទាន់ស្លាប់ ក៏បានរៀបផែនការដើម្បីជួបអ្នកស្រីផា ដើម្បីអោយនាងប្រាប់ការពិតថាកេងស្លាប់ឬមិនទាន់ស្លាប់ និងបានអោយម៉ាក់របស់ភីតហៅប្រាងមកនិយាយពីការស្លាប់របស់ប៉ាម៉ាក់ ព្រែ និង ណុប។
តើលទ្ធផលបែបណាទៅ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ភ្លើងគំនុំ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត