© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រស់នៅក្នុងជីវភាពគ្រួសារមួយដែលលំបាកគួបផ្សំជាមួយម្តាយជាមនុស្សញៀនល្បែង និងមានចិត្តលោភលន់ ទើប ឃីតធី ត្រូវបង្ខំចិត្តយកខ្លួនប្រាណទៅប្តូរជាមួយថៅកែ ដើម្បីប្អូនប្រុសរួចចេញពីពន្ធធនាគារ និងបានប្រាក់ខ្លះអោយម្តាយ ដែលមានឃើញតែលុយ។ គួរបញ្ជាក់ដែរថា ការយកខ្លួនប្រាណទៅប្តូរ ដើម្បីបានអ្វីដែលខ្លួនចង់បាននេះ គឺជាការបង្ខំរបស់ម្តាយនាង ដោយគ្មានអ្វីអាចប្រកែកបាន ឃីតធី ក៏យល់ព្រមតាមម្តាយ។
ចំពោះ ចាស្មីន វិញបានទាក់ទងជាមួយ វាសនា អស់រយៈពេលជាច្រើនឆ្នាំ ដោយផ្តល់ការទំនុកបម្រុងរហូតបានក្លាយជាមេធាវី ទើប វាសនា លួចទាក់ទងជាមួយស្រីស្អាតអ្នកជំនួញអនឡាញម្នាក់រហូតដល់ ចាស្មីន តាមទាន់ពីទំនាក់ទំនងផិតក្បត់នេះ ធ្វើអោយនាងខូចចិត្តជាខ្លាំង។
ស្របពេលនឹងការខូចចិត្តរឿងស្នេហា ចាស្មីន ក៏មានឳកាសបានក្លាយជាអ្នកចម្រៀងក្នុងផលិតកម្មរបស់ ឆាលី ដោយនាងសន្យាថា នឹងជួយអោយ ហ្សិញ និង ឃីតធី បានចូលច្រៀងដែរ។ តើ ចាស្មីន អាចជួយអោយជីវិតរបស់ ឃីតធី បានប្រសើរដែរទេ? សូមកុំភ្លេចរងចាំទស្សនាក្នុងភាពយន្តភាគខ្មែររឿង«សង្គ្រាមមហិច្ឆតា» មានផ្សាយជូនទស្សនាចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី