© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានរបស់តារាកំប្លែង នាយក្រាន់ ក្នុងកម្មវិធី «ផ្ទះអ្នកជិតខាង» សប្តាហ៍នេះ នឹងនាំមកជូននូវសំណើចក្អាកក្អាយដល់ទស្សនិកជន តាមរយៈការនិយាយបែបកំប្លែងៗ និងមានការសម្តែងឈុតឆាកប្រហារបេះដូង ពូណុយ ដោយមានពាក្យសម្តីលេបខាយទៅលើ ស្រីពេជ្រ ផងដែរ។
ក្រៅពីនេះ នាយក្រាន់ ក៏បានបង្ហើបពីការដែលនៅក្រោមដំបូលផ្ទះជាមួយ នាយពាក់មី និង នាយគ្រឿន ព្រមទាំងបកអាក្រាតរឿងរបស់បងប្រុសទាំងពីរបែបកំប្លែងស្ងួត ធ្វើអោយកម្មវិធីកាន់តែមានភាពសប្បាយរីករាយ និងផ្ទុះសំណើចតាំងពីដើម រហូតដល់ចប់កម្មវិធី។
តើវត្តមានរបស់ នាយក្រាន់ ក្នុងកម្មវិធី «អ្នកជិតខាង» សប្តាហ៍នេះ នឹងកក្រើកយ៉ាងណា? ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃ សៅរ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី