© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សប្តាហ៍នេះ កាន់តែប្លែកទៀតហើយជាមួយវត្តមានរបស់កុមារីក្រមិចក្រមើម រី ចាន់រក្សា ជាមួយម៉ាក់ៗគួរអោយស្រលាញ់ ក្នុងកម្មវិធី «គ្រួសាររីករាយ»។
រក្សា ជាកុមារីគួរអោយស្រលាញ់ មានដុងសិល្បៈខាងរាំតាំងពីក្មេង។ ក្នុងពេលលេងហ្គេម ដើម្បីទទួលរង្វាន់នេះដែរ រក្សា ក៏បានបង្ហាញក្បាច់រាំយ៉ាងរស់រវើក ញ៉ាំងអោយកម្មវិធីកាន់តែមានភាពសប្បាយរីករាយផងដែរ។
មិនត្រឹមតែពូកែរាំនោះទេ រក្សា ក៏ជាកុមារីឆ្លាតវ័យម្នាក់ ដែលអាចបំពេញវិញ្ញាសារពីមួយវគ្គទៅមួយវគ្គបានយ៉ាងរលូនផងដែរ។ នៅក្នុងសប្តាហ៍នេះ រក្សា ទទួលវិញ្ញាសារបីដូចជា វិញ្ញាសារទី ១ ស្ទាប វិញ្ញាសារទី ២ ជីវហារវិញ្ញាណ និងវិញ្ញាសារទី ៣ សោតវិញ្ញាណ។ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី