© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣ ចុងសប្ដាហ៍នេះវត្តមានតារាចម្រៀងល្បីតារាចម្រៀងស្រី ប្រុសចំនួន ៥ ដួងនឹងមកអង្រួនឆាក «Freshy Happy Concert» នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។
ជារៀងរាល់សប្ដាហ៍ការប្រគំតន្ត្រី «Freshy Happy Concert» តែងតែពាំនាំនូវតារាចម្រៀងល្បីៗ និងកំពុងពេញនិយមពីសំណាក់ទស្សនិកជន ដើម្បីញាំងឱ្យកម្មវិធីកាន់តែប្លែក និងសប្បាយរីករាយដើម្បីបំបាត់ទុក្ខកង្វល់។
សម្រាប់ថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣ នេះ វត្តមានតារាចម្រៀងល្បីឈ្មោះ ៥ រូបមានដូចជាកញ្ញា អ៊ីវ៉ា កញ្ញា តី លោក អៀង វុត្ថា និងក្រុមចម្រៀងវ័យក្មេង ZoomWi ដែលពួកគេទាំង 5 រូបនឹងពាំនាំផ្ទាំងទស្សនីយភាពថ្មីប្លែក អមជាមួយបទចម្រៀងពីរោះៗរបស់ពួកគេម្នាក់ៗ ដើម្បីបង្កបរិយាកាសឱ្យកម្មវិធីទាំងមូលកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី «Freshy Happy Concert» នៅថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីល្ងាចតទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ %។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី