© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន នឹងទទួលបានអារម្មណ៍រំភើបសប្បាយរីករាយជាមួយនឹងវត្តមាន នៃការវិលត្រឡប់មកជាថ្មីម្តងទៀត ពីសំណាក់តារាៗល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា នៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Rock 2K22 ។
ហ្វេនៗ ដែលនិយមទស្សនាកម្សាន្តកម្មវិធីតន្ត្រីបែបរ៉កដ៏ធំជាងគេរបស់ភីអិនអិន ប្រាកដជាចង់ដឹងថា តើពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នឹងមានអ្វីប្លែក មកបង្ហាញជូន និងកំដរអារម្មណ៍ទៀតនោះ។ ជាការពិតណាស់ ពីកម្មវិធីនឹងមិនធ្វើឲ្យហ្វេនៗ អ្នកគាំទ្រ ខកបំណងនោះទេ គឺក្នុងនោះ ក៏មានការអញ្ជើញត្រឡប់មកវិញ នូវសំណាក់តារាចម្រៀងស្រី ដ៏ល្បី ដែលអាចបកស្រាយសឹងតែគ្រប់ប្រភេទបទបាន នោះគឺ កញ្ញា ផន ស្រីខួច។
ពីតារាចម្រៀងស្រី ផ្អែម ស្រួយស្រទន់ ខាងលើនេះ នឹងចូលខ្លួនមកបង្ហាញឲ្យកាន់តែ អស្ចារ្យបន្ថែមទៀតទាំងបទញាក់កន្ត្រាក់អារម្មណ៍ និងបទប្រភេទរ៉ក ដែលអមដោយចង្វាក់ភ្លេងលាន់លឺរន្ទឺពេញផ្ទៃឆាកទាំងមូល។
យ៉ងណាមិញ ដើម្បីញុំាងអោយកម្មវិធីកាន់តែពោរពេញដោយភាពសប្បាយៗកាន់តែខ្លាំងទៀត ទស្សនិកជន ក៏ដូចជាអ្នកទស្សនាគាំទ្រ នឹងបានជួបជាមួយនឹងវត្តមានតារាចម្រៀង៣ រូបទៀត ។ ពួកគាត់ រួមមានដូចជា៖ លោក ងូត សិលា, លោក សំ សុវណ្ណារ៉ាក់ និងកញ្ញា ដា អារីយ៉ា ដែលពួកគាត់ទាំងបី សុទ្ធសឹងជាតារាល្បីៗ ក្នុងវិស័យសិល្បៈផ្នែកចម្រៀងជាច្រើនឆ្នាំមកហើយ។
ចង់ដឹងថា តើសប្តាហ៍នេះ វត្តមានរបស់តារាចម្រៀងល្បីៗខាងលើ នឹងធ្វើឲ្យទស្សនិកជន ហ្វេនៗ រីករាយសប្បាយៗ យ៉ាងណាខ្លះនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុង កម្មវិធី Boostrong Rock 2K22 ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ