© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្របពេលនឹងពន្លកស្នេហ៍រវាងដានី និងលោកវិសេសសុទ្ធបានចាប់ផ្តើម ចំណងទាក់ទងគ្នាជាមួយនឹងថារ៉ា ក៏នៅតែបន្តដូចដើម។ ដានី ហាក់ដូចជាមានអារម្មណ៍ធុញទ្រាន់នឹង ថារ៉ា ដោយសារតែចិត្តបានប្រគល់ទៅអោយលោកវិសេសសុទ្ធអស់ទៅហើយ។
ដានី នៅមិនទាន់អាចបកស្រាយបញ្ជាក់អោយច្បាស់ ថា ថារ៉ា គួរតែចាកចេញពីខ្លួនឬយ៉ាងណា ។
ថារ៉ា ក៏នៅតែមានចិត្តស្រឡាញ់ ដានីដូចដើម បើទោះបីជាដឹងថា ចិត្តដានីពេលនេះ ប្រែងប្រែពីខ្លួនបន្តិចម្តងៗក៏ពិតមែន។ នៅថ្ងៃមួយ នៃអាហារពេលល្ងាច ថារ៉ា បានមករក ដានី ក្នុងគោលបំណងជួយបង្រៀនកូនៗ ដូចរាល់ដង។ ថារ៉ា បង្ហាញកាយវិការដូចជាប្តីរបស់ដានី ហើយមិនតែប៉ុណ្ណោះ ថែមទាំងអាចកៀកកើយដានីបានតាមចិត្តទៀតផង។
នៅក្នុងយប់ដដែលនោះ លោកវិសេសសុទ្ធក៏មានវត្តមាននៅក្នុងពេលនោះដែរ ក្រោយពីវត្តមានរបស់ ថារ៉ាចេញពីដានីមិនទាន់បានប៉ុន្មាននាទីផង។ លោកវិសេសសុទ្ធ បានចាប់អារម្មណ៍ ដានី និង ថារ៉ា ហាក់ដូចជាលើសពីការរាប់អាន។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
ចង់ដឹងថា តើសាច់រឿងនៃចំណងស្នេហាត្រីកោណមួយនឹងបកស្រាយបែបណា សូមបន្តរង់ចាំទស្សនាឈុតឆាកក្នុងរឿង រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ