© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្លែកខុសពីរាល់ដង ដែលមានវត្តមានតារាចម្រៀង ចូលខ្លួនមកបកស្រាយសំនៀងជូនទៅដល់ទស្សនិកជន ទស្សនាស្តាប់កម្សាន្ត។ ដោយឡែក សម្រាប់កម្មវិធី Ganzberg Uber Concert នាសប្តាហ៍នេះដែរ ក៏នឹងផ្លាស់ប្តូរអារម្មណ៍ហ្វេនៗ ងាកមកទស្សនាស្តាប់កម្សាន្ត ពីទឹកដមសំនៀងរបស់ពិធីការនីដ៏ស្រស់សោភាវិញម្តង គឺ កញ្ញា ពេជ្រ ច័ន្ទធីតា។
ទស្សនិកជន ធ្លាប់តែឃើញវត្តមានរបស់កញ្ញាក្នុងនាមជាពិធីការនីមួយរូប នៅក្នុងកម្មវិធីប្រគំតន្ត្រី ឬកម្សាន្តនានា ប៉ុន្តែសម្រាប់វត្តមានលើកនេះ កញ្ញានឹងបង្ហាញនូវទេពកោសល្យ សិល្បៈ ក្នុងការច្រៀងបានទាំងបទមនោសញ្ចេតនា និងបទញាក់ ជូនទៅដល់ហ្វេនៗ។ អមជាមួយនឹងបទភ្លេង បែបរ៉ូមែនទិច ជាលក្ខណៈ Acoustic នាពេលរាត្រីកាលនៃចុងសប្តាហ៍ ដែលសាកសមទៅនឹងសំឡេងដ៏ផ្អែមស្រទន់របស់កញ្ញាផងដែរ។
លើសពីនេះ មិនត្រឹមតែវត្តមានរបស់ពិធីការនីស្រស់ស្អាតខាងលើទេ ក្នុងនោះ ក៏នឹងមានការចូលរួមយ៉ាងពិសេសទៀត ពីតារាចម្រៀង ៣ រូប មានដូចជា៖ កញ្ញា ម៉ង់ ចាន់កញ្ញា, លោក ឃុន វត្ថា និងលោក បូ តាំងហៀង ដែលនឹងត្រៀមខ្លួនក្នុងការពាំនាំយកនូវបទចម្រៀង រួមទាំងការសម្តែងក្នុងអត្ថន័យបទចម្រៀងយ៉ាងស៊ីជម្រៅ និងជក់ចិត្ត។
ចង់ដឹងថា តើពួកគាត់នឹងមកចែករំលែកនូវភាពសប្បាយរីករាយអ្វីខ្លះ ជូនទៅដល់អ្នកទស្សនានារាត្រីកាលដ៏សែនមនោរម្យ ចុងសប្តាហ៍នេះ សូមរង់ចាំការផ្សាយផ្ទាល់ក្នុងកម្មវិធី ប្រគំន្ត្រី Ganzberg Uber Concert 2022 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ០៣ ខែ កក្តដា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ