© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅយប់ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះវត្តមានរបស់តារាចម្រៀងពីរដួងគឺអ្នកនាង យក់ ថិតរដ្ឋា និងលោក ករុណា ពេជ្រ នឹងបង្ហាញវត្តមានរួមគ្នា ដោយនឹងលើកយកបទចម្រៀងពីរោះៗ មកបង្ហាញជូនទស្សនិកជន ជាពិសេសគឺអ្នកគាំទ្ររបស់អ្នកទាំងពីរ។
សម្រាប់អ្នកដែលកើតឆ្នាំ៨០ជាង ឬ៩០ជាង គឺកាន់តែពិសេស ដោយសារតែតារាចម្រៀងទាំងពីរដួង និងលើកយកបទចម្រៀងចាស់ៗរបស់ខ្លួន រំលឹកឡើងវិញនូវអនុស្សាវរីយ៍ ដែលជាការចងចាំមិនអាចបំភ្លេចបាន ដោយមានការប្រគំបទភ្លេងបែប Acoustic យ៉ាងពីរោះរណ្តំចិត្ត។
មិនត្រឹមតែប៉ុណ្ណោះកម្មវិធី CAMBODIA LITE Station ក៏មិនអាចបំភ្លេចបានដែរជាមួយវត្តមានពិធីករលោក យ៉ារ៉ូ ដែលតែងតែដំណើរការកម្មវិធីនេះអោយមានភាពរលូន ជាពិសេសនាំយកនូវភាពសប្បាយរីករាយជាមួយសំនួរ និងពាក្យពេចន៍បែបសំណើចជាមួយតារាកិត្តិយស។
ចង់ទទួលបានភាពសប្បាយរីករាយទាំងនេះកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត