© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាព ប្លែកៗ ថ្មីៗ សប្បាយ ចែកជូនទស្សនិកជនបានទស្សនាដើម្បីបំបាត់នូវអារម្មណ័៍តានតឹងពីការងារ នាចុងសប្តាហ៍ ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជននឹងបានជួបជាមួយវត្តមានតារាកិត្តិយស ដែលល្បីឈ្មោះបោះសម្លេង ច្រៀងបានទាំងសម្លេងប្រុស និងសម្លេងស្រី ព្រមទាំងជាតារាដែលមានប្រជាប្រិយភាពតែងតែផ្តល់សំណើចជូនដល់ទស្សនិកនោះគឺ រ៉ូលីន ដែលនឹងរៀបរាប់ពីបទពិសោធន៍ជីវិតនៅលើវេទិការអ្នកជិតខាង !
រ៉ូលីនបានរៀបរាប់ប្រាប់អ្នកជិតខាងថា ជីវិតរបស់លោកពីមុន មានជីវភាពមិនសូវធូរធារប៉ុន្មាននោះឡើយ ! តែដោយសារតែការខិតខំប្រឹងប្រែងតស៊ូ ទើបធ្វើអោយលោកទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ ។
រ៉ូលីនក៏បានបញ្ជាក់ទៀតដែរថា លោកជាមនុស្សដែលស្អប់មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ! និងមនុស្សដែលលោកស្រលាញ់បំផុតនោះគឺ ជាមនុស្សដែលរក្សាអាថ៌កំបាំងរវាងគ្នានឹងគ្នាបានល្អបំផុត។
រ៉ូលីនក៏បានបន្ថែមថា មានតែភាពស្មោះត្រង់តែប៉ុណ្ណោះ ទើបធ្វើខ្លួនមានសំណាងបានជួបតែមនុស្សល្អ មានមិត្តល្អៗចាំជួយ នឹងនៅក្បែរជានិច្ច ។
ចង់ដឹងថាតើរ៉ូលីននឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ