© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃនេះរឿងភាគចិនបូរាណចំណងជើង ព្រះច័ន្ទអស្តង្គត នឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន ដោយប្រមូលផ្តុំគ្រប់រសជាតិក្នុងសាច់រឿងតែមួយ មានទាំងស្នេហា អភិនិហារ យុទ្ធិសិល្ប៍ ជម្លោះរវាងស្តេចបិសាច និងទេវតា ធ្វើអោយឋានមនុស្សលោកមានភាពច្របូកច្របល់។
មិនត្រឹមតែសាច់រឿងល្អមើលប៉ុណ្ណោះទេ វត្តមានតារាសម្តែងដែលចូលរួមសម្តែងក្នុងរឿងនេះ ក៏សុទ្ធសឹងតែជាតារាល្ប៏ៗ ទាំងស្អាត ទាំងសង្ហា ថែមទាំងពោរពេញទៅដោយទេពកោសល្យក្នុងការសម្តែងថែមទៀតផង។ តារាសម្តែងដែលជាតួអង្គឯកនៅក្នុងរឿងនេះមានដូចជា Luo Yun Xi សម្តែងជាតួ Tantai Jin រីឯតួអង្គស្រីវិញនោះសម្តែងដោយ Bai Lu សម្តែងជាតួ Li Su Su រួមនិងតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូបទៀត។រឿង ព្រះច័ន្ទអស្តង្គត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់ តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន តែមួយគត់៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត