© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពេលជេមត្រូវស្នេហ៍នាងបេឡា អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរទាំងស្រុង លីនជាភរិយាត្រូវទទួលរងនូវការឈឺចាប់ មើលងាយ គ្រប់សព្វបែបយ៉ាងពីនាងបេឡា និងជេម។ នាងបេឡាបានប្រើគ្រប់ល្បិចកល្បដើម្បីធ្វើបាបលីន រួចទម្លាក់កំហុសទៅលើលីនថាបានធ្វើបាបខ្លួនទៅវិញ ចំណែកឯជេម ព្រោះតែត្រូវស្នេហ៍នាងបេឡា ទោះបីជានាងបេឡានិយាយអ្វីក៏ស្តាប់តាមទាំងអស់ ហើយថែមទាំងបាននិយាយពាក្យចាក់ដោតបេះដូងលីនថែមទៀងផង។
មិនត្រឹមតែប៉ុណ្ណោះ ជេម ថែមទាំងហ៊ានប្រើអំពើហឹង្សារដាក់ទៅលើលីនដែលជាប្រពន្ធស្របច្បាប់ថែមទៀតផង។ ទង្វើទាំងនេះ ធ្វើអោយលីនពិបាកទ្រាំ ប៉ុន្តែស៊ូទ្រាំសម្រក់ទឹកភ្នែក ក៏មិនដើរចោលប្តីដែរ តើស្រីណាខ្លះដែលអាចធ្វើបានដូចជាលីន?
ចំណែក ពីតទឺ ព្រោះតែអាណិតបងថ្លៃតែងតែព្យាយាមលួងលោមបងថ្លៃ និងតាមលើកទឹកចិត្ត ដោយការគោរព ប៉ុន្តែការគោរព និងការអាណិតបងថ្លៃ បែរជាត្រូវនាងបេឡា និងជេម ចោទថា អ្នកទាំងពីរបានលួចលាក់នឹងគ្នាទៅវិញ។ ឃើញបែបនេះ ជេម ក៏បង្ខំអោយលីន និងពីតទឺ នៅក្នុងបន្ទប់តែមួយ នឹងថែមទាំងលើកលីនអោយទៅពីតទឺថែមទៀតផង។
តើវគ្គបន្ទាប់សាច់រឿងនឹងប្រែទៅជាបែបណា? តើជីវិតរបស់លីន នឹងត្រូវជួបរឿងរ៉ាវឈឺចាប់អ្វីខ្លះទៀត? ចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង បុព្វេនិម្មិត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត