© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលកម្មវិធីតែងតែមានអ្វីដែលថ្មីប្លែកចែកជូនទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាដើម្បីកំសាន្តអារម្មណ៍បំបាត់នូវទុក្ខកង្វល់ទាំងឡាយផងដែរ។ ដោយឡែកសប្តាហ៍នេះទស្សនិកជនក៏នឹងបានប្លែកអារម្មណ៍ជាមួយវត្តមានតារាសម្តែងស្រី គឺអ្នកនាង កា នឹងចូលរួមក្នុងកម្មវិធីអ្នកជិតខាង ដើម្បីរៀបរាប់ពីជីវិតការងារ នឹងជីវិតគូរ ។
អ្នកនាងកា បានរៀបរាប់នៅក្នុងកម្មវិធីអ្នកជិតខាងថា អ្នកនាងបានចូលសិល្បៈដោយសារតែម្តាយមីងជាអ្នកនាំចូល អ្នកនាងបានបន្ថែមថា វាពិតជាលំបាកខ្លាំងសម្រាប់អ្នកនាង ដោយសារតែអ្នកនាងមិនដឹងថាគេគួរសម្តែងយំ សើច នឹងខឹងបែបណានោះទេ។ អ្នកនាងបានបន្ថែមទៀតដែរថា ទោះបីយ៉ាងណាក៏អ្នកនាងខំប្រឹងសម្តែងរហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។
បើក្រលេកមើលពីជីវិតគ្រួសារវិញ អ្នកនាងបាននិយាយថា អ្នកនាងព្រមបើកបង្ហាញមុខគ្រួសាររបស់ខ្លួនដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពនោះឡើយ ព្រោះតែអ្នកនាងចង់អោយទស្សនិកជនគាំទ្រអ្វីដែលជាអ្នកនាង។ លើសពីនោះ អ្នកនាងក៏បានបន្ថែមទៀតថា អ្នកនាងជាមនុស្សស្រីម្នាក់ដែលមានសំណាង ព្រោះអ្នកនាងមានស្វាមីដែលយល់ពីអ្នកនាងគ្រប់កាលៈទេសៈ អ្នកពិតជាមានសុភមង្គលនឹងមានសេចក្តីសុខយ៉ាងខ្លាំង។
ចង់ដឹងកាន់តែច្បាស់ពីជីវិតរបស់អ្នកនាងកាយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី១៩ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ