© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្តដំណើរសាច់រឿង មកដល់ភាគនេះ តួអង្គ ពុទ្ធិរិទ្ធ និងកណិកា កាន់តែមានអារម្មណ៍យល់ចិត្តគ្នាទៅវិញទៅមក ក្រោយពីបានសាងទំនាក់ទំនងជាមួយគ្នាបានមួយរយៈពេលមក។ កណិកា ហាក់ដូចជាឆក់យកបេះដូងរបស់ពុទ្ធិរិទ្ធបានបន្តិចម្តងៗ ក៏ព្រោះតែភាពស្មោះត្រង់ និងការយកចិត្តទុកដាក់របស់នាង។
ដំណើរកម្សាន្តនៅលេងសមុទ្រ ដែលត្រូវបានរៀបចំឡើងដោយពុទ្ធិរិទ្ធ ដើម្បីផ្លាស់ប្តូរបរិយាសកាសកូនៗទាំងពីររបស់ខ្លួន។ វត្តមានរបស់កណិកា ក៏នៅជាមួយនឹងគ្រួសាររបស់ ពុទ្ធិរិទ្ធផងដែរ។ ចំណែកឯវីណា បានត្រឹមតែលួចមានចិត្តច្រណែននឹងកណិកា ដែលត្រូវពុទ្ធិរិទ្ធ យកចិត្តគ្រប់ពេលនោះ។ មកដល់ពេលនេះ ទល់វីណាព្យាយាមរកល្បិចកម្ចាត់កណិកា ចេញពីជិវិតបស់ពុទ្ធិរិទ្ធ ក៏ប្រហែលជាពិបាកបន្តិច ព្រោះកណិកា និងក្មេងៗទាំងពីរ ហាក់ដូចជាមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងឡើងៗ។
កណិកា ក៏ដូចជាចិត្តទន់ទៅលើពុទ្ធិរិទ្ធ ហើយនាងបានមើលឃើញពីសុភាពបុរសពិតប្រាកដ ដែលពុទ្ធិរិទ្ធមាន ដោយមិនមែនផ្តល់ក្តីស្រឡាញ់អោយគ្រប់មនុស្សស្រីទាំងអស់នោះទេ។ បរិយាកាស នៅក្នុងដំណើរកម្សាន្តនៅឯមាត់សមុទ្រ បានធ្វើឲ្យអ្នកទាំងពីរ មានអារម្មណ៍ថា កាន់តែស្និទ្ធស្នាលដូចជាប្តីប្រពន្ធ។
តើដំណើរសាច់រឿងនៅភាគបន្ទាប់យប់នេះ នឹងមានឈុតឆាកមនោសញ្ចេតនាអ្វីខ្លះទៀត រវាងតួអង្គទាំងពីរ ពុទ្ធិរិទ្ធ និងកាណិកា? សូមរង់ចាំទស្សនាភាពបន្តនៅក្នុងរឿង «កុងត្រាបេះដូង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ