© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលត្រលប់មកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តែងតែផ្តល់ជូននូវផ្ទាំងទស្សនីយ៍ភាព ជូនដល់ទស្សនិកជន ក៏ដូចជាហ្វេនទទួលបាននូវអារម្មណ៍រីករាយនាចុងសប្តាហ៍។ សប្តាហ៍ថ្មីនេះកាន់តែប្លែក ជាមួយវត្តមានតារាកំប្លែងល្បីៗ ដែលទស្សនិកជនតែងតែទទួលបានអារម្មណ៍សប្បាយជាមួយនឹងការសម្តែងសាច់រឿងខ្លី កំពុងល្បីនៅលើបណ្តាញសង្គមជាខ្លាំង។
ក្នុងនោះដែរ វត្តមានតារាកំប្លែងស្ងួតពូ ណម និងនាយក្រាន់ ដែលទស្សនិកជនបានស្គាល់រួចមកហើយ រាល់វីដអូខ្លីកំប្លែង ដែលមានការគាំទ្រជាខ្លាំងនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ។ ពូណមនឹងនាយក្រាន់បានចាប់ដៃគូរគ្នា នៅក្នុងក្រុម (តែទឹកឃ្មុំ) នឹងប្រកួតដណ្តើមយកជ័យជំនះជាមួយស្រីស្អាត អ្នកនាង ស៊ូស៊ី នឹងចាប់ដៃគូរជាមួយ កញ្ញា យ៉េយ៉េ នៅក្នុងក្រុម ទឹកត្រឡាច។
យ៉ាងណាមិញ បេក្ខជនទាំងបួន នឹងត្រូវឆ្លងកាត់វិញ្ញាសារដែលកម្មវិធីបានរៀបចំជូន ក្នុងនោះរួមមាន៖ ហ្គេមទី១ ចម្រៀងសម្លេងអេសៗ , ហ្គេមទី២ ប៉ាវវៃ , ហ្គេមទី៣ កាយវិការប្រហារបេះដូង និងហ្គេមទី៤ Version IQ។ ដោយហ្គេមទាំងនេះតម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី០២ ខែមិនាឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ