© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ វិញ្ញាណចាំស្នេហ៍ គឺជារឿងថ្មីសន្លាងមួយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន នឹងមកជួបទស្សនិកជននៅល្ងាចនេះហើយ ចាប់ពីវេលាម៉ោង ៦ ដល់ម៉ោង ៧យប់។ រឿង វិញ្ញាចាំស្នេហ៍ ចូលរួមសម្តែងដោយ លោក មៃវ៉ារឹត ជាតួឯកប្រុស ឈ្មោះ អាគីនី កញ្ញា អុំ សម្តែងជាតួឯកស្រីឈ្មោះ បួផាន់ និងកញ្ញា ព្រីយ៉ាកន សម្តែងជាតួព្រះនាង ថូហ៊ុក រួមនឹងតារាសម្តែងប្រុសស្រីជាច្រើនដួងទៀត។
រឿងនេះដែរសាច់រឿងបង្ហាញពី ស្នេហាមួយគូដែលបានស្រឡាញ់គ្នាខ្លាំងកាលពីនៅអតីតជាតិគឺ អាគីនី និង ព្រះនាងថូហ៊ុក។ ប៉ុន្តែអាគីនីបែរជាលួចក្បត់ចិត្តទៅស្រឡាញ់ជាមួយប្អូនស្រីថូហ៊ុកទៅវិញ។ រឿងនេះបានធ្វើអោយព្រះនាងមានការខឹងសម្បារជាខ្លាំង និងស្បថថានឹងចងកម្មចងពៀរគ្រប់ជាតិ។ តមកជាតិថ្មីវិញ អាគីនី គឺជាគ្រូពេទ្យម្នាក់ ដែលព្យាបាលអ្នកជម្ងឺនៅឯទីក្រុង ក៏សុំផ្លាស់ទីតាំងទៅព្យាបាលអ្នកជម្ងឺនៅឯណាខយ ដែលជាកន្លែងគេធ្លាប់រស់នៅកាលពីអតីតជាតិ។ ចំណែកព្រះនាងថុហ៊ុកវិញ មិនបានទៅចាប់ជាតិថ្មីឡើយ គឺនៅរង់ចាំចម្ចាស់កម្មពៀរ គឺគ្រូពេទ្យអាគីនីត្រឡប់មកវិញដើម្បីសងសឹក។
ចង់ដឹងថាតើ គ្រូពេទ្យអាគីនី នឹងត្រូវជួបរឿងអ្វីខ្លះក្រោយទៅព្យាបាលនៅណាងខយ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង វិញ្ញាណចាំស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
MON - THU
6:00 PM